ស្ងាត់ៗតារាចម្រៀងសម្លេងផ្អែម នៅ ស៊ីនឿន បង្ហាញ Pre-Wedding ជាមួយអនាគតភរិយាអនិកជនអាមេរិកបាត់

24834
  • ប្រិយមិត្តជាច្រើនបានជ្រាបយ៉ាងច្បាស់រួចមកហើយអំពីលោក នៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រុសមួយរូបដែលប្រកបដោយទឹកដមសម្លេងផ្អែមស្រទន់គួរជាទីពេញចិត្តផងដែរ ។ មួយរយៈនេះតារារូបនេះបានធ្វើឱ្យហ្វេនៗចាប់អារម្មណ៍ទៅលើជីវិតស្នេហារបស់លោកយ៉ាងខ្លាំងដោយមើលទៅពោរពេញដោយភាពផ្អែមល្ហែមស្អិតរមួត និង រស់នៅចុះសម្រុងគ្នាជាមួយគូដណ្ដឹងអនិកជនអាមេរិក និង ជានារីដ៏ស្រស់សោភាទៀតផង ។

    អ្វីដែលពិសេសបន្ទាប់ពីយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ និង បានភ្ជាប់ពាក្យកាលពីចុងឆ្នាំ ២០១៨ រួចមកទីបំផុត នៅ ស៊ីនឿន កាន់តែកៀកដល់ថ្ងៃពិសេស ហើយព្រមទាំងបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលតាមរយៈរូបភាព Pre-Wedding ប៉ុន្មានសន្លឹកថែមផងដែរ ។ ជាក់ស្ដែងថ្មីៗនេះតារាចម្រៀងខ្ពស់សង្ហាររូបនេះបានបង្ហោះកម្រងរូបថតក្នុងឈុតចងក្បិនបែបប្រពៃណីខ្មែរអមដោយវត្តមានរបស់អនាគតភរិយាស្ថិតក្នុងសម្លៀកបំពាក់ជាកូនក្រមុំខ្មែរយ៉ាងសមសួន ។ ក្រោយពីឃើញបែបនេះ ហើយធ្វើឱ្យហ្វេនៗអាចទាយទុកមុនបានថា គូស្នេហ៍ដ៏សាកសមមួយគូនេះនឹងត្រូវចូលរោងជ័យនាពេលខាងមុនដ៏ខ្លីនេះជាក់ជាមិនខាន ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី