De Ligt ៖ ខ្ញុំឈានមកដល់ចំណុចនេះគឺមកពីមនុស្សម្នាក់ ហើយម្នាក់នោះគឺជា Cristiano Ronaldo

8114
  • នាពេលកន្លងមកគេពុំសូវឃើញដំណឹងថា ខ្សែការពារវ័យក្មេង Matthijs  De Ligt នឹងត្រូវផ្ទេរទៅកាន់ក្លឹប Juventus នោះទេ ប៉ុន្តែដំណឹងនេះស្រាប់តែលេចចេញឡើងក្រោយពេល De Ligt ត្រូវបាន Cristiano Ronaldo បាននិយាយខ្សឹបខ្សៀវជាមួយក្នុងវគ្គផ្តាច់ព្រ័ត្ររបស់ UEFA Nations League ដែល ហូឡង់ ប្រកួតចាញ់ ព័រទុយហ្កាល់ ។

    ក្រោយមក De Ligt ខ្លួនឯងបានទទួលស្គាល់ថា ភាពលេចធ្លោរបស់គេមកដល់ថ្ងៃនេះ គឺទទួលបានកម្លាំងចិត្តពីនិមិត្តរូបម្នាក់ គឺកីឡាករ Cristiano Ronaldo ។ de Ligt ប្រាប់ឱ្យដឹងកាលពីសប្តាហ៍មុនថា កាលពីកុមារភាព គឺគេចង់ក្លាយខ្លួនជាកីឡាករម្នាក់ដូចកីឡាករ Cristiano Ronaldo ។ ពេលគេលេងបាល់ក្នុងសួនច្បារម្តងៗគេតែងតែតាំងខ្លួនឯងថា គេលេងដូចជា CR7 ទោះជាគេត្រូវលេងក្នុងទម្រង់ការពារច្រើនជាងប្រយុទ្ធក៏ដោយ ។

    De Ligt បាននិយាយថា ពេលដែលគេជុំមិត្តភក្តិ គឺគេតែងតែនិយាយពីកុមារភាពដែលគេអាចដឹងថា  Cristiano Ronaldo គឺពិតជានិមិត្តរូបរបស់គេមែន ។ De Ligt បានប្រាប់ថា៖ ” ពេលយើងជុំគ្នា (ជុំជាមួយមិត្តភក្តិ) គឺយើងបានឈានទៅដល់ការយល់ស្របគ្នាមួយថា ខ្ញុំតែងតែចង់ក្លាយជាកីឡាករ Cristiano Ronaldo ពេលដែលលេងបាល់ក្នុងសួនច្បារ ។ ពេលនោះជាពេលដែលគាត់ (CR7) កំពុងលេងនៅក្លឹបបិសាចក្រហម Manchester United ។ អាវដំបូងក្នុងបាល់ទាត់របស់ខ្ញុំ គឺដើម្បីគាត់ (CR7) នៅពេលនោះ …” ។

    សូមបញ្ជាក់ថា Matthijs De Ligt គឺជាថ្នាលយុវជនរបស់ក្លឹប Ajax ដោយគេចាប់ផ្តើមលេងនៅឈុតធំរបស់ក្លិប Ajax តាំងពីមានអាយុ ១៦ ឆ្នាំ ។ ប៉ុន្តែ De Ligt ចាប់ផ្តើមបង្កឱ្យមានភាពចាប់អារម្មណ៍ជាខ្លាំងនៅក្នុងរដូវកាលនេះជាពិសេស គឺក្នុងក្របខ័ណ្ឌ UEFA Champions League ដែលគេជាចំណែកមួយធ្វើឱ្យក្លិប Ajax បំបាក់ទាំងក្លិប Real Madrid និងក្លិប Juventus រហូតបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី