ទោះចេញទៅអឺរ៉ុប តែ Yudai បង្ហើបថា ខ្លួនអាចវិលមកកម្ពុជាវិញ ព្រោះគេទុកដូចជាផ្ទះទី២

12439
  • Yudai Ogawa បានបង្ហើបថា នឹងអាចវិលមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាសាជាថ្មីនៅថ្ងៃណាមួយនាពេលអនាគត ព្រោះស្រលាញ់ចូលចិត្តប្រទេសនេះ ហើយក៏ចាត់ទុកដូចជាផ្ទះទី២ របស់គេអ៊ីចឹងដែ រដោយទទួលបានភាពកក់ក្ដៅពីអ្នកគាំទ្រ និង សមាជិកគ្រប់រូប ។

    ខ្សែបម្រើសញញជាតិជប៉ុនរូបនេះសង្កត់ធ្ងន់ថា មិនមែនជាការលំបាកទេ សម្រាប់គេក្នុងការមកលេងនៅប្រទេសម្ចាស់អង្គរនាពេលខាងមុខ ព្រោះមានបទពិសោធរួចស្រេច ហើយសង្ឃឹមថា កម្រិតបាល់ទាត់កម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត ។ អតីតសមាជិកក្រសួងការពារជាតិលើកឡើងបែបនេះ៖ ” វាមិនមែនជារឿងមិនអាចទៅរួចទេ ព្រោះខ្ញុំមានបទពិសោធរួចទៅហើយនៅប្រទេសនេះ​ ។ នេះជាហេតុផល ។ ខ្ញុំគិតថា បាល់ទាត់កម្ពុជាអាចនឹងរីកចម្រើនថែមទៀតនៅពេលអនាគត ហើយវប្បធម៌បាល់ទាត់ក៏កាន់តែវិវឌ្ឍជាងមុន ។ ខ្ញុំយល់ថា បើខ្ញុំត្រលប់មកវិញវានឹងក្លាយជារឿងដ៏អស្ចារ្យមួយ ” ។

    សូមបញ្ជាក់ផងដែរថា Yudai Ogawa ដែលមានជំនាញហ្វ្រីឃីកផ្ដើមអាជីពបាល់ទាត់នៅក្លិប FC Gifu នៃក្របខណ្ឌ J-League 2 របស់ជប៉ុនពីចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ហើយបានផ្លាស់ទៅលីគលំដាប់ក្រោមប្រទេសប៉ូឡូញ Widzew Lodz មុនពេលផ្លាស់មកនៅទឹកដីកម្ពុជាកាលពីរដូវកាល ២០១៨ ៕

    ទស្សនាវីដេអូលាអ្នកគាំទ្ររបស់ Yudai Ogawa ៖

    ពាក្យពេចន៏ចុងក្រោយរបស់ Yudai Last speech of Yudai…!!!​

    ពាក្យពេចន៏ចុងក្រោយរបស់ Yudai Last speech of Yudai…!!!​ #ThankYou #GoodBye #YudaiOgawa

    Posted by Angkor Tiger Football Club on Sunday, June 30, 2019

    ដោយ៖ តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី