
តារាវ័យក្មេង Marcus Rashford សម្រេចចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំទៀតនៅក្លឹប Manchester United នេះបើតាមរាយការណ៍ The Daily Telegraph ។
យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះនឹងទទួលបានប្រាក់ឈ្នួលរហូតដល់ចំនួន ៣០០,០០០ ផោនក្នុងមួយសប្តាហ៍ ប្រសិនបើគោលដៅជាក់លាក់នៃកិច្ចសន្យានេះត្រូវបានបំពេញចប់សព្វគ្រប់ជាស្ថាពរ ។
ប្រសិបើដូច្នេះមែន នោះនឹងធ្វើឱ្យសមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក្លាយជាកីឡាករដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីកីឡាករ Alexis Sanchez ដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្លឹប និងអង់គ្លេស ដែលរកបាន ៥០០,០០០ ផោនក្នុងមួយសប្ដាហ៍ ៕
ដោយ៖ តារា