Honda ប្រមូលរថយន្ត១,៦លានគ្រឿងនៅអាមេរិកដោយសារបញ្ហាពោងខ្យល់ដែលអាចបណ្តាលឲ្យស្លាប់ដោយមិនដឹងខ្លួន

7484
  • សារព័ត៌មានក្នុងស្រុកជប៉ុនបានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Honda កំពុងប្រមូលរថយន្តចំនួន ១,៦ លានគ្រឿងនៅសហរដ្ឋអាមេរិក ដែលមានបញ្ហាពោងខ្យល់របស់ក្រុមហ៊ុន Takata អាចបណ្តាលឲ្យស្លាប់ដោយមិនដឹងខ្លួន ព្រោះមានមនុស្ស ២៤ នាក់ត្រូវបានសម្លាប់ និង រាប់រយនាក់ទៀតរងរបួសរួចមកហើយ ។

    ក្នុងពេលនៃការប្រមូលចុងក្រោយត្រូវបានបញ្ចប់ ក្រុមហ៊ុន Honda បាននិយាយថា ខ្លួននឹងប្រមូលយកមកវិញនូវបរិមាណរថយន្តចំនួន ២២,៦ លានគ្រឿង ដែលមានប្រហែល ១២,៩ លានគ្រឿង ។ ឧបករណ៍ពោង Takata អាចផ្ទុះដោយកម្លាំងខ្លាំងពេក និង បក់ចេញពីកំប៉ុងដែកមួយ ដែលធ្វើឲ្យមានអំបែងបំនែក ។ ចំនួនមនុស្ស ២៤ នាក់ដែលបានសម្លាប់ និង រាប់រយនាក់ទៀតរងរបួស នោះគឺដោយសារការផ្ទុះពោងខ្យល់នៅទូទាំងពិភពលោក ។

    សូមរំលឹកថា ចំពោះការប្រមូលរថយន្តយកមកវិញក្នុងនោះរួមមានម៉ូដែល Honda និង Acura ចាប់ពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៥ ។ ពួកវាទាំងអស់នេះ បានទទួលការដាក់ទ័រជំនួស ដែលផលិតដោយក្រុមហ៊ុន Takata មុនខែកុម្ភៈ ឆ្នាំ ២០១៧ និងត្រូវបានគេគ្រោងនឹងប្រមូលយកមកវិញជាលើកទី២ ដើម្បីជំនួសក្រុមហ៊ុន ដែលមានបរិមាណបញ្ចេញដោយក្រុមហ៊ុនផ្សេងទៀតផងដែរ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី