លោក ត្រាំ អញ្ជើញលោក គីម ទៅបំពេញទស្សនកិច្ចនៅអាមេរិកឱ្យបានម្ដង នាអំឡុងជំនួបឥតព្រាងទុកនៅតំបន់អន្តរកូរ៉េ

25574
  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចមកកាន់សេតវិមាន សហរដ្ឋអាមេរិក បន្ទាប់ពីលោកបានក្លាយជាមេដឹកនំាអាមេរិកដំបូងគេបំផុត ដែលបានជាន់ទឹកដីកូរ៉េខាងជើង ។

    ជំនួបឥតព្រាងទុករវាងមេដឹកនំាប្រទេសទំាងពីរ បានធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ដោយលោក ត្រាំ និងលោក គីម បានចាប់ដៃគ្នាដើរឆ្លងព្រំដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើង ។ ហើយនាឱកាសនោះ លោក ត្រាំ បានចាត់ទុកថា ការឈានជើងឆ្លងព្រំដែននេះ គឺជាកិត្តិយស និង ជាការបង្ហាញពីមិត្តភាពដ៏អស្ចារ្យ  ហើយលោក ត្រាំ ថែមទំាងបានអញ្ជើញលោក គីម មកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅពេលវេលាស័ក្តិសមណាមួយផងដែរ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា កិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុង យ៉ាង អាចនឹងត្រូវធ្វើឡើងជាថ្មីនៅពាក់កណ្ដាលខែកក្កដា  ឆ្នាំ ២០១៩ នេះ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី