ព្រោះតែលេងចំសម័យកាល LM10 និង CR7 ទើបបណ្ដាលឱ្យលោកព្រះ Zlatan មិនស្គាល់រសជាតិឈ្នះ Ballon d’Or

13919
  • ចំណុចជិតបំផុតដែលកីឡាករ Zlatan Ibrahimovic អាចចូលទៅក្បែរពានរង្វាន់ Ballon d’Or គឺអាចនៅលេខរៀងទី ២ ឬទី ៣  ប៉ុន្តែសូម្បីតែលេខរៀងទី ២ ក៏អាចនឹងពិបាកដែរដរាបណាកីឡាករ Lionel Messi និង Cristiano Ronaldo នៅតែប្រកួត ។

    យ៉ាងណាមិញ ប្រសិនបើកីឡាករដែលមានរហ័សនាមថា លោកព្រះ ប្រកួតនៅក្នុងទសវត្សរ៍ទី ៨០ ឬ ៩០ វិញ គេអាចនឹងឈ្នះពានរង្វាន់ Ballon d’Or ។ ហេតុអ្វីទៅ? ព្រោះនៅក្នុងសម័យកាលនោះពានរង្វាន់មួយនេះនៅមានលក្ខណៈស្មើភាព និង ទូលំទូលាយជាងមិនដូចពេលនេះដែលគ្រប់ក្រសែភ្នែកសុទ្ធតែបាញ់ឆ្ពោះទៅរកកំពូលខ្សែប្រយុទ្ធ LM10 និង CR7  ។

    Zlatan Ibrahimovic មានឈ្មោះប្រជែងយកពានរង្វាន់ Ballon d’Or ប្រហែលជា ១២ លើក និងធ្លាប់ឈ្នះពានរង្វាន់បុគ្គលជាច្រើននៅអ៊ីតាលីទៀតផង ។ ហេតុនេះគេអាចនិយាយបានថា កំពូលខ្សែប្រយុទ្ធរូបនេះ មិនមានសំណាងល្អនោះទេ ដែលគេលេងចំសម័យកាលមួយដែលមានកីឡាករឆ្នើមបំផុត (LM10 និង CR7) ជាមូលហេតុដែលគេមិនអាចទទួលបានពានរង្វាន់ពាន Ballon d’Or ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី