វិបត្តិខ្វះខាតទឹកធ្ងន់ធ្ងរកំពុងបង្កការគំរាមកំហែងខ្លំាងចំពោះជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌា

18285
  • កង្វះខាតទឹកធ្ងន់ធ្ងរបាននឹងកំពុងបង្កការគំរាមកំហែងយ៉ាងខ្លំាងដល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើន ខណៈនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ក៏បានថ្លែងសារអំពាវនាវឲ្យពលរដ្ឋទំាងអស់រួមគ្នាជួយសន្សំសំចៃទឹក ដោយសារតែខ្សត់ភ្លៀងរដូវវស្សា ។

    វិបត្តិខ្វះខាតទឹកធ្ងន់ធ្ងរក៏ត្រូវបានគេរាយការណ៍ផងដែរ នៅក្នុងតំបន់នៃរដ្ឋ ម៉ាយ៉ាប្រាដេស និង រដ្ឋកាណាតាកា ដែលស្ថិតនៅភាគកណ្តាល និង ភាគខាងត្បូងប្រទេស ហើយបើតាមអាជ្ញាធឧតុនិយមឥណ្ឌានោះ រដូវវស្សាឆ្នាំនេះ ហាក់ដូចជាខ្សត់ភ្លៀងគួរឱ្យកត់សម្គាល់ ។

    សូមរំលឹកផងដែរថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ បណ្តាតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា ក៏បានប្រឈមនឹងគ្រោះរាំងស្ងួតផងដែរ ដែលជាហេតុធ្វើឲ្យអាងស្តុកទឹកភាគច្រើន ត្រូវបានប្រើប្រាស់អស់ចាប់តាំងពីពេលនោះ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី