
ក្រុមអ្នកនេសាទជប៉ុននឹងចាប់ផ្ដើមនេសាទត្រីបាឡែនឡើងវិញ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយប្រទេសជប៉ុនជាប់បម្រាម ក៏ដូចជាសម្រេចចិត្តដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ ។
ក្រុមទូកនេសាទត្រីបាឡែនជប៉ុន នឹងត្រូវធ្វើដំណើរចាកចេញពីផ្នែកជាច្រើន នៃប្រទេសជប៉ុន នៅថ្ងៃដដែលនេះ ក្នុងនោះរួមមានទីក្រុង គូស៊ីរ៉ូ ស្ថិតនៅលើកោះហុកកៃដូ ភាគខាងជើងប្រទេស ។
ការនេសាទត្រីបាឡែនឡើងវិញនេះដែរ ត្រូវបានគេរំពឹងថា នឹងទទួលរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ជាពិសេសពីបណ្ដាប្រទេសដែលប្រឆាំងនឹងការនេសាទត្រីបាឡែន ប៉ុន្តែផ្ទុយទៅវិញ ការរិះគន់ទាំងនេះមិនមានឥទ្ធិពលអ្វីលើប្រទេសជប៉ុននោះទេ ខណៈការនេសាទ និង បរិភោគត្រីបាឡែនត្រូវបានប្រជាជនជប៉ុនចាត់ទុកថា ជាប្រពៃណីរបស់ខ្លួន ៕
ដោយ៖ រ៉ាយូ