
លោក Zinedine Zidane បានប្រកាសឲ្យដឹងនូវសមាសភាពកូនក្រុមរបស់ Real Madrid ដែលត្រូវប្រកួតទល់នឹង Las Palmas នៅល្ងាចនេះ ដោយគ្មានវត្តមានកីឡាករសំខាន់ៗមួយចំនួន ។
កីឡាករ Cristiano Ronaldo, Kroos និង Marcelo នឹងត្រូវអវត្តមានក្នុងកាលប្រកួតនៅយប់នេះ ហើយ Ramos និង Isco ខកខានដោយសារមានរបួស ខណៈដែល Dani Carvajal ត្រូវខកខានព្រោះមិនទាន់ចង់ការពិន័យព្យួរការប្រកួត ពីលទ្ធផលនៃកាតលឿងបីលើក ដែលនឹងចប់នៅថ្ងៃទី ១ ខែ មេសា ខាងមុខ។
តាមរយៈការសម្រេចចិត្តនេះ យើងអាចមើលឃើញយ៉ាងច្បាស់ថាអ្វីដែលសំខាន់សម្រាប់ក្រុមនេះនៅពេលនេះគឺ ការប្រកួត Champions League នៅថ្ងៃអង្គារខាងមុខឯនោះទេ។
ការឈប់សម្រាករបស់ Ronaldo ត្រូវបានគេគ្រោងទុករួចហើយ ខណៈដែល Kroos និង Marcelo នៅរង់ចាំនៅ Madrid បន្ទាប់ពីលេង ១៨០ នាទីឲ្យក្រុមជម្រើសជាតិរបស់ពួកគេ ៕
ដោយ៖ Dara Hunii