Frank Lampard យល់ព្រមទៅដឹកនាំអតីតក្លឹប Chelsea របស់ខ្លួនហើយ បន្ទាប់ពីលោក Sarri ចេញទៅ Juventus

33160
  • Frank Lampard បានយល់ព្រមលើកិច្ចសន្យាទៅដឹកនាំនៅកីឡដ្ឋាន Stamford Bridge ហើយ ខណះសេចក្តីប្រកាសជាផ្លូវការរបស់ Chelsea នឹងអាចធ្វើឡើង បន្ទាប់ពីក្លឹប Derby County សម្រេចអនុញ្ញាតឱ្យគាត់បញ្ចប់កិច្ចព្រមព្រៀងមុនរដូវកាល នាប៉ុន្មានថ្ងៃទៀតនេះ ។

    Chelsea នឹងទិញផ្ដាច់កិច្ចសន្យារយះពេល ២ ឆ្នាំចុងក្រោយរបស់លោក Frank Lampard ក្នុងតម្លៃ ៤ លានផោន (៥,០៦ លានដុល្លារ) ពីក្លឹបលំដាប់ទី២ អង់គ្លេស Derby County ដើម្បីជំនួសតំណែងអតីតគ្រូបង្វឹករបស់ពួកគេ គឺលោក Maurizio Sarri ដែលបានចូលរួមជាមួយក្លឹបសេះបង្កង់ Juventus កាលពីពីរសប្តាហ៍មុន នៅក្នុងការទិញផ្ដាច់កុងត្រាតម្លៃជាង ៥ លានផោន ( ៦,៣២ លានដុល្លារ​ ) ដែលកិច្ចសន្យារបស់លោកនៅសល់ជាប់ជាមួយ Chelsea ចំនួន ១ ឆ្នាំទៀត ។

    គ្រូបង្វឹកវ័យ ៤១ ឆ្នាំរូបនេះបានវិលត្រឡប់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញ ដែលជាទីកន្លែងលោកធ្លាប់បានចំណាយពេលអស់ ១៣ ឆ្នាំ ដោយស៊ុតបញ្ចូលទីបានចំនួន ២១១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៤៩ ប្រកួត នៅក្នុងសម័យកាលដែលក្លឹបតោខៀវ Chelsea ទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី