ថៃ នាំយកអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិជប៉ុន មកដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួន

22836
  • អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិជប៉ុន លោក Akira Nishino បានយល់ព្រមជាផ្លូវការក្នុងការមកធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិឈុតធំ និង ឈុតអាយុក្រោម ២៣ ឆ្នាំរបស់ថៃ ជាផ្លូវការហើយ ។

    យ៉ាងណាមិញចំពោះព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងរវាងភាគីទាំង ២ នឹងត្រូវប្រកាសក្នុងសន្និសីទសារព័ត៌មាននាពេលក្រោយ ។ គ្រូដែលបានដឹកនាំក្រុមសាមួរ៉ៃជប៉ុន ឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ World Cup 2018 រូបនេះនឹងដឹកនាំក្រុមថៃចូលរួមប្រកួតវគ្គជម្រុះ World Cup 2022 ខាងមុខនេះដើម្បីអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ ជាមួយគ្នានោះលោកក៏ត្រៀមដឹកនាំក្រុមអាយុក្រោម ២៣ ឆ្នាំថៃ ចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពីន និងព្រឹត្តិការណ៍ AFC U23 Championship 2020 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះផងដែរ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី