ខឹងមិនទទួលជោគជ័យនៅជើងទី១ ពេលនេះ ភ្នំពេញក្រោន នាំយកតារាជើងស៊ុត ២ រូបសម្រាប់ជើងទី២

14771
  • ខ្សែប្រយុទ្ធ Booysen Shane និង Dzarma Bata បានផ្លាស់មកលេងនៅក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រាប់ជំនួបជើងទី ២ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៩ នេះហើយ ។

    Booysen Shane ដែលលេងជាខ្សែប្រយុទ្ធ គឺធ្លាប់លេងឱ្យក្លឹបភ្នំពេញក្រោន ម្ដងមកហើយ ប៉ុន្តែរដូវកាលចុងក្រោយរបស់គេមិនមានឱកាសបញ្ចេញសមត្ថភាពច្រើនទេដោយសារតែបញ្ហារបួស ។ ដោយឡែកសម្រាប់ Dzarma Bata វិញនេះជាលើកដំបូងហើយដែលកីឡាកររូបនេះបានលេងឱ្យក្រុមភ្នំពេញក្រោន ។

    សូមបញ្ជាក់ផងដែរថា ក្រោយពីបន្ថែមតារាជើងស៊ុតទាំង ២ រូបនេះទៀត នោះក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦ សម័កាល ភ្នំពេញក្រោន មានកីឡាករបរទេសចំនួន ៤ នាក់ហើយ ពោលគឺ Booysen Shane, Dzarma Bata , Mustafa Zazai និង Paulo Victor ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី