មីយ៉ាន់ម៉ា បានបណ្ដេញគ្រូបង្គោលអាល្លឺម៉ង់ចេញក្រោយឆ្លងមិនផុតជុំផ្ដាច់ព្រ័ត្រ AFC Asian Cup 2019

82851
  • សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា បានសម្រេចចិត្តបណ្ដេញគ្រូបង្គោលជនជាតិអាល្លឺម៉ង់ Gerd Zeise ចេញបន្ទាប់ពីក្រុមជម្រើសជាតិមីយ៉ាន់ម៉ា មិអាចឆ្លងទៅជុំផ្ដាច់ព្រ័ត្រ AFC Asian Cup 2019 បាន ។

    Image result for Gerd Zeise

    លោក Zeise វ័យ៦៥ឆ្នាំ ដែលបានដឹកនាំក្រុម U20មីយ៉ាន់ម៉ា ទៅកាន់ជុំផ្ដាច់ព្រ័ត្រ 2015 FIFA World Cup U20 ជាប្រវត្តិសាស្ត្រនោះ បានដឹកនាំក្រុមធំមីយ៉ាន់ម៉ាប្រកួតចុងក្រោយចាញ់ម្ចាស់ផ្ទះ កៀស៊ីហ្ស៊ីស្ថាន ៥-១ ក្នុងវគ្គជម្រុះ Asian Cup UAE 2019 កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៨។ សរុបលទ្ធផលនៃការដឹកនាំមីយ៉ាន់ម៉ា លោក Zeise ឈ្នះ៧ប្រកួតនិងចាញ់២៣ប្រកួត។

    Related image

    មីយ៉ាន់ម៉ា បានបញ្ចប់យុទ្ធនាការជម្រុះ Asian Cup 2019 នៅថ្ងៃទី២៧ខែមីនា ដោយផ្ដួល ម៉ាកាវ ១-០ នៅក្នុងផ្ទះ ក្រោមការដឹកនាំរបស់គ្រូបណ្ដោះអាសន្ន Zaw Win Tun។ ក្នុងចំណោម៦ប្រកួតនៅពូល A មីយ៉ាន់ម៉ា ឈ្នះ២, ស្មើ២ និងចាញ់២ គឺចាញ់ ឥណ្ឌា ក្នុងផ្ទះ និងចាញ់ កៀស៊ីហ្ស៊ីស្ថាន ក្រៅផ្ទះ៕

    ដោយ៖ Dara Hunii 

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី