តោះស្ដាប់ម្ចាស់ឆានែលជាប់លេខ ២ ច្រៀងបាញ់ឆានែលដែលមានអ្នកចុច Sub ច្រើនបំផុតលើ Youtube

9109
  • ឆានែលល្បីឈ្មោះ PewDiePie ដែលម្ចាស់មានឈ្មោះពិតថា លោក Felix Kjellberg សព្វថ្ងៃមានចំនួនអ្នក Subscribe ជាង ៩៦ លាននាក់ ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី T-Series ដែលមានចំនួនអ្នក Subscribe ១០៣ លាននាក់ ដែលជាមាតិកាចែកចាយតន្ត្រី និង ភាពយន្តបូលីវូដរបស់ប្រទេសឥណ្ឌា ។

    PewDiePie បានបង្កើតដំបូងនៅឆ្នាំ ២០១០ ដែលមានសន្ទះអ្នកគាំទ្រ និង ចុចជាវ ( Subscribe ) ជាច្រើន ។ ក្រឡេកមកមើលវីដេអូដំបូងដែលបានបង្ហោះនៅលើឆានែលរបស់ខ្លួននេះជាកាលេងហ្គេមដែលមានឈ្មោះថា Minecraft Multiplayer Fun បច្ចុប្បន្នមានចំនួនអ្នកទស្សនាជាង ១០ លានដងនៅលើ Youtube ។

    PewDiePei ក៏បានបញ្ចេញវីដេអូចម្រៀងមានចំណងជើងថា “Congratulations” ដែលបានជីកកកាយទង្វើមិនត្រឹមត្រូវមួយចំនួនរបស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន T-Series រួមមានលោក Bhushan Kumar ដែលមានតំណែងជាប្រធាន ។ ក្នុងវីដេអូចម្រៀងនេះ PewDiePie ក៏បានអរគុណដល់អ្នកគាំទ្ររបស់ខ្លួន ដែលបានជួយក្នុងសង្គ្រាមជាមួយក្រុមហ៊ុន T-Series នេះផងដែរ ៕

    តោះស្ដាប់បទ “Congratulations” របស់ PewDiePie ៖

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី