អភិបាលថ្មីខេត្តព្រះសីហនុ ដឹកនំាមន្ត្រីជំនាញចុះពិនិត្យមើលសំណង់គ្រោងដែកក្នុងមូលដ្ឋានក្រុងព្រះសីហនុ

8334
  • ឯកឧត្តម គួច ចំរើន អមដំណើរដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី និង មន្ត្រីសាលាខេត្តសាលាក្រុងព្រះសីហនុ មួយចំនួនទៀត ក្នុងនោះមានវត្តមានលោកប្រធានមន្ទីរព័ត៌មានខេត្តដែរ កាលពីរសៀលថ្ងៃទី ២ ខែកក្កដា ២០១៩ ចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

    ក្នុងចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែកត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមមន្ត្រីជំនាញធ្វើការត្រួតពិនិត្យបច្ចេកទេស និង គុណភាពនៃសំណង់រួចសិន នឹងធ្វើការសម្រេចជាក្រោយ ។ នៅរសៀលនេះឯកឧត្តមចុះពិនិត្យបានចំនួនចំនួន ៣ ការដ្ឋានដែលជាគម្រោងវិនិយោគរបស់អ្នកវាយោគចិន ។
    បន្ទាប់ពីពិនិត្យការដ្ឋានសំណង់នេះ ឯកឧត្តមបានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុនដែលហាងរបស់គាត់ត្រូវបានអគារបាក់រលំសង្កត់ នាំឱ្យខូចទាំងស្រុងកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ។

    ឯកឧត្តម គួច ចំរើន បានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជាម្ចាស់ភោជនីយដ្ឋាន សាងសង់ផ្ទះឈើនៅទីតាំងដែលគាត់បានជួលដីនៅទីនោះ ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន ។ ទន្ទឹមនោះឯកឧត្តម បានជំរុញឲ្យអាជ្ញាធរក្រុងព្រះសីហនុត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាតក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះឱ្យបានលឿនផងដែរ ដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ ។
    សូមបញ្ជាក់ជូនថា ជប៉ុនដែលជាម្ចាស់ហាងនេះ បានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុចំនួន ១៥ ឆ្នាំកន្លងមកហើយ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី