នាយករដ្ឋមន្រ្តីចិន ថ្លែងថា ទីក្រុងប៉េកំាងនឹងលុបចោលការដាក់កំហិតមួយចំនួនលើការវិនិយោគពីបរទេសនៅឆ្នាំ២០២០

16548
  • រដ្ឋាភិបាលទីក្រុងប៉េកំាង នឹងលុបចោលការដាក់កំហិតលើភាពជាម្ចាស់កម្មសិទ្ធិមូលប័ត្រ សម្រាប់អ្នកវិនិយោគបរទេសនៅឆ្នាំ ២០២០ ខាងមុខ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង កាលពីថ្ងៃ ២ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។

    ថ្លែងនៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាលៀន ភាគឦសានប្រទេសចិន នាយករដ្ឋមន្ត្រីចិនរូបនេះបានថ្លែងថា រដ្ឋាភិបាលនឹងជួយជំរុញកំណើនវិស័យផលិតកម្ម ក្នុងនោះរួមមានទាំងឧស្សាហកម្មរថយន្ដ ព្រមទាំងបន្ធូរបន្ថយផងដែរនូវការដាក់កំហិតមួយចំនួនធំ សម្រាប់វិស័យជាច្រើនទៀតនាពេលអនាគត ដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងការវិនិយោគរបស់បរទេសនៅចិន ។

    ទន្ទឹមគ្នានេះ លោក លី ខឺជំាង ក៏បានលើកឡើងផងដែរអំពីការធ្វើសកម្មភាពលើកកម្ពស់ទៅលើវិស័យនាំចូល និង សេវាកម្ម  ខណៈចិនបានកំណត់គោលដៅសម្រេចឱ្យបាននូវកំណើនផលិតផលសម្រេចក្នុងស្រុកសរុប GDP ក្នុងរង្វង់ ៦ ទៅ៦.៥ ភាគរយសម្រាប់ឆ្នំាំ ២០១៩ នេះ ដោយចិននៅតែជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដទៃទៀត ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី