
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Neymar Jr. បានផ្តល់យោបល់របស់គាត់ចំពោះខ្សែប្រយុទ្ធរបស់ក្លិប Real Madrid Cristiano Ronaldo និងបាននិយាយាអំពីអនាគតរបស់គាត់ ។
Neymar បាននិយាយថា៖ “ខ្ញុំគោរពគាត់ (Ronaldo) ច្រើនណាស់សំរាប់ប្រវត្តិសាស្រ្តដែលគាត់បានធ្វើ ។ គាត់ជាកីឡាករគោលសម្រាប់អ្នកដែលដូចខ្ញុំ។ គាត់បានចំណាយពេល ១០ ឆ្នាំចុងក្រោយនៅលើគេ ដូចជា Messi ហើយយើងទាំងអស់គ្នាប្រាថ្នាចង់បានល្អដូចពួកគេដែរ ។ Neymar បានបន្ដនិយាយថាមានកីឡាករដ៏អស្ចារ្យជាច្រើននៅឯក្លិប Real Madrid មិនមែនត្រឹមតែ Ronaldo នោះទេ” ។
ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីសប៉ុន្តែមានពាក្យចចាមអារ៉ាមអំពីខ្ញុំដែលចង់ចាកចេញពីទីនេះនឹងនៅតែមាន។ ខ្ញុំសប្បាយរីករាយណាស់ខ្ញុំមានអារម្មណ៍ស្ងប់ណាស់ប៉ុន្តែមិនមានអ្វីដែលខ្ញុំអាចនិយាយបានទេដែលនឹងអាចបំបាត់ពាក្យចចាមអារ៉ាមនោះបាន ៕
ដោយ៖ Dara Hunii