លោក ត្រាំ និយាយថា ចិនត្រូវតែគិតប្រយោជន៍សហរដ្ឋអាមេរិកធំជាងបន្តិច ទើបកិច្ចព្រមព្រៀងអាចកើតឡើង

23873
  • កិច្ចចរចាពាណិជ្ជកម្មជាមួយចិន បានចាប់ផ្តើមឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ចង់បានកិច្ចព្រមព្រៀងដែលពុំអាចស្មើគ្នាឡើយ គឺត្រូវតែល្អៀងមកខាងសហរដ្ឋអាមេរិកបន្តិច នេះបើតាមការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។

    លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ បន្ទាប់ពីកំឡុងជំនួបក្នុងកិច្ចប្រជុំ G20 នៅជប៉ុន កាលពីចុងសប្តាហ៍មុន លោក ដូណាល់ ត្រាំ និងលោក លោក ស៊ី ជិនពីង បានយល់ព្រមចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ និង ដកបម្រាមខ្លះចេញពីក្រុមហ៊ុនចិនហូវៃ (Huawei) ក៏ដូចជាលុបចោលការយកពន្ធបន្ថែម ៣០០ ពាន់លានដុល្លារលើទំនិញនំាចូលពីចិនផងដែរ ។

    ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ក្រុមអ្នកចរចារបស់អាមេរិក និង ចិនបានចាប់ផ្តើមជជែកគ្នាតាមទូរស័ព្ទ ហើយក៏មានការជួបមុខគ្នាផ្ទាល់ផងដែរ ហើយថា ចិនបានកេងចំណេញលើអាមេរិកក្នុងវិស័យពាណិជ្ជកម្មជាយូរឆ្នាំមកហើយ ដូច្នេះប្រទេសទាំងពីរមិនអាចសម្រេចកិច្ចព្រមព្រៀង ដែលស្មើភាពទាំងស្រុងលក្ខណៈ ៥០ ទល់នឹង ៥០ បាននោះទេ ពោលគឺកិច្ចព្រមព្រៀងនោះ ត្រូវតែមានលក្ខណៈទេរមករកផលប្រយោជន៍របស់អាមេរិកបន្តិច ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី