កីឡាករជិត ៦០០ នាក់ចូលរួមប្រជែងមេដាយតេក្វាន់ដូ WT នៃពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េឆ្នាំ២០១៩

12736
  • កីឡាករ-កីឡាការិនី ជិត ៦០០ នាក់ បានចូលរួមប្រជែងមេដាយកីឡាតេក្វាន់ដូ WT ពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ ២០១៩ ដោយបានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅអគាប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ ក្រោមវត្តមាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និង ឯកឧត្តម អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ។

    លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ បានឲ្យដឹងថា ការប្រកួតលើកនេះកីឡាករ-កីឡាការិនីចំនួន ៥៨១ នាក់ ក្នុងនោះវិញ្ញាសាសម្តែងមេគុនមានចំនួន ៥០១ នាក់ និង វិញ្ញាសាប្រយុទ្ធមានចំនួន ៨០ នាក់ ។ ការប្រកួតនេះ ដើម្បីជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមៗ បន្តការហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០១៩ លើកទី ៣០ នៅប្រទេសហ្វីលីពីន ។

    លោក គង់ សក្ខិដា អគ្គលេខាធិការ សហព័ន្ធ បានបញ្ជាក់ថា គណៈកម្មការបានរកឃើញអត្តពលិកខ្លាំងៗលើ ២ ផ្នែកធំៗ គឺវិញ្ញាសាប្រយុទ្ធ និង វិញ្ញាសាសម្តែងមេគុន ដែលវិញ្ញាសាប្រយុទ្ធ គឺជាកីឡាករ-កីឡាការិនី ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១  និង លេខ២ ស្ថិតក្នុងវគ្គជម្រុះកម្មវិធី Hope 2023 កាលថ្ងៃទី ២៧ ខែមករា និងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និង Hope 2023 កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩ នៅខេត្តសៀមរាបចំនួន ៨០ នាក់ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិ ឆ្នាំ ២០១៩ សម្រាប់ឈុតធំ និង ក្រុមថ្នាល ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី