អបអរសាទរ!! កូនកាត់ខ្មែរ-អាមេរិក ជេសា ខាន់ ជាប់លេខ ១ លើពិភពលោកនៃប្រភេទខ្សែក្រវាត់ពណ៌ស្វាយ

18878
  • កីឡាការិនីជឺជីតស៊ូ ជេសា ខាន់ ម្ចាស់មេដាយមាស កីឡាអាស៊ីកម្ពុជា បានជាប់លេខ១ នៅលើពិភពលោក ក្នុងប្រភេទខ្សែក្រវាត់ពណ៌ស្វាយ ហើយ ។ នេះបើតាមសាមីខ្លួនបានបញ្ជាក់លើបណ្ដាញសង្គម ។ ជេសា ខាន់ ទើបទទួលបានខ្សែក្រវាត់ពណ៌ស្វាយនេះ ៦ ខែប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍខ្លួនរបស់នាងពិតជាលឿន ក្នុងចំណោមអត្តពលិកខ្លាំងនៅលើពិភពលោក ។

    សូមរំលឹកថា កីឡាការិនី ជេសា ខាន់ បានបង្កើតប្រវត្តិសាស្រ្តអោយកម្ពុជា ដោយដណ្តើមបានមេដាយមាស ជូនកម្ពុជា ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី លើប្រភេទកីឡាជឺជិតស៊ូ ខណៈកីឡាករ សាលី អូម៉ឺត ក៏ដណ្តើមបានមេដាយមាស ១ និងសំរិទ្ធ ១ គ្រឿងផងដែរ ពីព្រឹត្តការណ៍ដូចគ្នា លើប្រភេទកីឡា ម៉ូតូទឹក ។

    សូមបញ្ជាក់ថា កីឡាការិនី ជេសា ខាន់ កើតនៅអាមេរិក បានវិវត្តខ្លួនយ៉ាងល្អលើប្រភេទកីឡា ជឺជេតស៊ូ ហើយក៏មានភាពល្បីល្បាញខ្លាំង នៅសហរដ្ឋអាមេរិក ដោយសារ ជេសា ខាន់ ធ្លាប់ឈ្នះមេដាយរាប់សិបគ្រឿង ក្នុងអាជីពរបស់នាង ។ ហើយចុងឆ្នាំ ២០១៩ នេះ នាងក៏ជាកីឡាការិនីតំណាងឱ្យកម្ពុជា ត្រៀមចូលប្រកួតព្រឹតឹ្តការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីពីនផងដែរ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី