កូរ៉េខាងជើង ហៅជំនួបរវាងលោក ត្រាំ-គីម ថា ជាការបង្កើតប្រវត្តិសាស្រ្ត និង ជារឿងដ៏អស្ចារ្យបំផុត

25649
  • រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានរៀបរាប់អំពីជំនួបឥតព្រាងទុកកាលពីចុងសប្តាហ៍មុននេះ រវាងមេដឹកនំាកំពូលរបស់ខ្លួន ជាមួយនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) ថា ជាការបង្កើតប្រវត្តិសាស្រ្ត និង ជារឿងដ៏អស្ចារ្យ ។

    នាឱកាសនោះដែរ មេដឹកនំាទំាងពីរបានព្រមព្រៀងគ្នាបន្ត និងជម្រុញកិច្ចចរចាគ្នាឡើងវិញប្រកបដោយផលិតភាព ដើម្បីបង្កើតនូវរបកគំឃើញថ្មីមួយនៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។

    សូមជម្រាបថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេបង្អស់ ដែលបានឈានជើងជាន់ទឹកដីប្រទេសកូរ៉េខាងជើង ក្រោយពេលជួបជាមួយលោក គីម ជុងអ៊ុន នៅតំបន់គ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ ខណៈជំនួបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលលោក ត្រាំ ចាកចេញពីកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី