គ្រាន់តែលឺចង់ធ្លាក់ថ្លើម ពេលដឹងតម្លៃនាឡិការធ្វើពីពេជ្រសុទ្ធដែលថ្លៃបំផុតក្នុងលោក ១ ខ្សែនេះ

24427
  • ត្បូងពេជ្រ Graff ត្រូវបានគេចាត់ទុកជាត្បូងពេជ្រដ៏ប្រណីតលើសកលលោក ហើយវាក៏ត្រូវបានបង្ហាញខ្លួននៅក្នុងទីផ្សារពេជ្រលើសកលោកក្នុងតម្លៃខ្ពស់បំផុតផងដែរ ។

    យ៉ាងណាមិញក្រុមហ៊ុននាឡិការធំមួយដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្កើតនាឡិការប្រណីតមួយដែលធ្វើឡើងជាមួយត្បូងពេជ្រ Graff នេះដោយនាឡិកាពេជ្រនេះមានឈ្មោះថា Graff Diamond Hallucination ។ នាឡិកា Graff Diamonds Hallucination បានបញ្ចេញលក់នៅឆ្នាំ ២០១៤ ជានាឡិកាប្រណីត និង ថ្លៃបំផុតលើលោក ដោយវាមានដាំត្បូងពេជ្រ Graff ស្ទើរ ១០០ ភាគរយរំលេចដោយពណ៌ចម្រុះ និង មានទំហំតូចល្មម ។ ក្រុមអ្នកវាយតម្លៃលើនាឡិកាមួយនេះបានដាក់តម្លៃប្រមាណ ៥៥ លានដុល្លារអាមេរិក ដែលនេះជាតម្លៃដ៏ថ្លៃបំផុតមួយក្នុងចំណោមទីផ្សារផលិតផលនាឡិកានៅលើសកលលោក ៕

    ដោយ៖ វី

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី