Volvo V60 ស៊េរីឆ្នាំ ២០២០ ចេញលក់ហើយជាមួយសមត្ថភាពមិនធម្មតា ខណះតម្លៃជិត ៥ ម៉ឺនដុល្លារ

8448
  • រថយន្តម៉ូដែល Volvo V60 Cross Country ស៊េរីឆ្នាំ ២០២០ ត្រូវបានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយ ដោយមានតម្លៃ ៤៦,០៩៥ ដុល្លារ ។

    កញ្ចប់តម្លៃប៉ុណ្ណេះរថយន្ត Volvo V60 បានបំពាក់អេក្រង់បញ្ឈរទំហំ ៩ អ៊ីងប្រភេទ Touchscreen ជាមួយនឹងមុខងារផែនទី, កុងទ័រឌីជីថល, កៅអីចុច, ចូលរថយន្តមិនបាច់ប្រើសោរ , ដំបូលកញ្ចក់ Panoramic, ម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ២ តំបន់, ហ្វ្រាំងស្វ័យប្រវត្តិ, មុខងារ Blind-Spot Monitoring និង Lane-Keeping Assist ជាដើម ។ V60 Cross Country ក៏មានបញ្ចក់ Option “Luxury Package” តម្លៃ ២,២០០ ដុល្លារ រួមមានកៅអីស្បែក ប្រភេទ Nappa Leather ជាមួយមុខងារម៉ាស្សាជាផងដែរ ។ ជាមួយគ្នានេះដែរ កញ្ចប់ Option “Cross Country Pro” មានបន្ថែម ការរចនាឈើក្នុងកាប៊ីន, កង់ធំ, ម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ៤ តំបន់, តាប្លូស្បែកមានថ្នេរដេរ, កៅអីមានមុខងារចងចាំ និង ភ្លើង Ambient Light ទៀតផង ។ ដោយឡែក កញ្ចប់ Option “Advanced” តម្លៃ ២,៥០០ ដុល្លារ បន្ថែមកុងទ័រលើកញ្ចក់ Head-op Display , អំពូលកាត់អ័ព្ទ LED, កាមេរ៉ា ៣៦០ ដឺក្រេ, ចង្កៀង LED និង បាញ់ទឹកលាងចង្កៀង ។

    សូមបញ្ជាក់ឱ្យអ្នកទាំងអស់គ្នាដឹងផងថា រថយន្តម៉ូដែល Volvo V60 Cross Country 2020 ប្រើប្រាស់ម៉ាស៊ីនសាំងស៊ីឡាំង ៤ ស៊ីឡាំង Turbocharged ដែលបង្កើតបានកម្លាំងសរុប ២៥០ សេះ និង ប្រើប្រាស់ប្រព័ន្ធការពារអគ្គីសនី AWD ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី