
ក្រុមផលិតរថយន្តយក្ស Lamborghini បានប្រកាសអំពីចំនួនលក់របស់ខ្លួននៅត្រឹម ៦ ខែដំបូងនៃដើមឆ្នាំ ២០១៩ នេះ ដែលគិតចាប់ពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ៣០ ខែមិថុនា លក់រថយន្តសរុបបានចំនួន ៤, ៥៥៣ គ្រឿង ។
Lamborghini Urus
បើធៀបទៅនឹងឆ្នាំ ២០១៨ ចំនួនលក់ឆ្នាំនេះកើនឡើងប្រមាណ ៩៦% ដែលឆ្នាំមុនលក់បានត្រឹម ២,៣២៧ គ្រឿងប៉ុណ្ណោះ ។ ដើមឆ្នាំ ២០១៩ នេះ រថយន្តម៉ូដែល Urus កាន់កាប់ចំណែកបានច្រើនបំផុតដែលលក់បាន ២, ៦៩៣ គ្រឿងក្នុងចំណោម ៤, ៥៥៣ គ្រឿង ដែលស្មើរ ៥៩% ។ ទីផ្សារធំជាងគេបំផុតរបស់ Lamborghini គឺសហរដ្ឋអាមេរិក (លក់បាន ១, ៥៤៣ គ្រឿង) តាមពីក្រោយ ដោយប្រទេសចិន, ចក្រភពអង់គ្លេស, ជប៉ុន និង អាល្លឺម៉ង់ ៕
ដោយ៖ ស្រស់