សហព័ន្ធកីឡាហែលទឹកនិងវាយកូនបាល់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតកីឡាសិស្សអាស៊ានលើកទី១១នៅឥណ្ឌូនេស៊ី

15769
  • សហព័ន្ធខ្មែរកីឡាហែលទឹក និង សហព័ន្ធកីឡាវាយកូនបាល់ ត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី ១១ ឆ្នាំ ២០១៩ “11th ASEAN School Games 2019 ” ដែលគ្រោងចាប់ពីថ្ងៃទី ១៧ ដល់ ២៥ ខែកក្កដា ឆ្នាំ ២០១៩ នៅ ទីក្រុង Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី ។

    លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា សហព័ន្ធនឹងបញ្ជូន ប្រតិភូចំនួន ១០ រូប គ្រូបង្វឹក ២ រូប លោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹក អ្នកស្រី សាគិ អិគីយ៉ាម៉ា គ្រូបង្វឹកជនជាតិជប៉ុន និង កីឡាករ-កីឡាការិនី ៨ រូប ក្នុងនោះកីឡាការិនី ៤ រូប ប្រកួត លើវិញ្ញាសា ហែលសេរី ៥០ ម-១០០ ម បុរស-នារី, វិញ្ញាសាមេអំបៅ ៥០ ម-១០០ ម បុរស-នារី , វិញ្ញាសាហែលផ្ងារ ៥០ ម -១០០ ម បុរស-នារី និង វិញ្ញាសាហែលកង្កែប ៥០ ម -១០០ ម បុរស-នារី ។
    ចំណែកឯសហព័ន្ធកីឡាវាយកូនបាល់វិញ ក៏បានត្រៀមបញ្ជូនកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ចំនួន ៨ នាក់ ទៅចូលរួមព្រឹត្តិការណ៍ខាងលើផងដែរ ។

    លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា សហព័ន្ធបញ្ជូនប្រតិភូចំនួន ៨ រូប ក្នុងនោះមានគ្រូបង្វឹក ២ រូប លោក ឡុង ជុំនិត គ្រូបង្វឹក លោក ឡុង សំនៀង គ្រូជំនួយ និងកីឡាករ ៤ នាក់ កីឡាការិនី ២ នាក់ លើវិញ្ញាសាវាយទោលបុរស-នារី វាយគូរបុរស-នារី និងវាយក្រុមបុរស ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី