Cristiano Ronaldo បានទៅដល់ទឹកដីសិង្ហបុរី ហើយ មុនប៉ះ Spurs នៃជំនួបមុនបើករដូវកាល

11923
  • កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានកំពុងមានវត្តមាននៅទឹកដីអាស៊ាននៃប្រទេសសឹង្ហបុរី ហើយបានបង្ហាញខ្លួននៅតំបន់ Our Tampines Hub ដោយមានការចោមរោមពីសំណាក់អ្នកគាំទ្រជាច្រើនដែលចង់ឃើញកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះដោយផ្ទាល់ ។

    សារព័ត៌មាន Channel News Asia បានធ្វើសេចក្ដីរាយការណ៍ថា កីឡាករវ័យ ៣៤ ឆ្នាំរូនេះ បានចូលទៅក្នុងទីលានបាល់ទាត់មួយហើយនៅម៉ោង ៥ ល្ងាចម៉ោងនៅប្រទេសសឹង្ហបុរីគេបានបង្ហាញខ្លួនជាសាធារណៈញ៉ាំងឱ្យមានការចោមរោមពីសំណាក់អ្នកគាំទ្រជាច្រើនដែលចង់ឃើញវីរបុរសរបស់ពួកគេ ។ Ronaldo បានគ្រវីដៃស្វាគមន៍ និង បានធ្វើសញ្ញាមេដៃទៅកាន់អ្នកគាំទ្រទៀតផងមុននឹងចាកចេញទៅក្នុងរថយន្ដមួយដែលមានកងការពារ ។ អ្នកគាំទ្របានបន្លឺសំឡេងហ៊ោរកញ្ជ្រៀវជាប់ជានិច្ចដោយមានអ្នកខ្លះបានរង់ចាំជាច្រើនម៉ោងដើម្បីបានឃើញអតីតកីឡាករក្លឹប Real Madrid រូបនេះដោយផ្ទាល់ ។ យ៉ាងណាមិញវត្តមានរបស់ Ronaldo នៅប្រទេសសឹង្ហបុរី មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលទាំងស្រុងនោះទេ ព្រោះគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតដំបូងនៃការដណ្ដើមពានរង្វាន់ International Champions Cup (ICC) ទល់នឹងជើងឯករង UEFA Champions League គឺក្លឹប Tottenham Hotspur នាថ្ងៃទី ២១ ខែកក្កដា ខាងមុខនេះ ។

    ការប្រកួតមុនរដូវកាលថ្មីចាប់ផ្ដើមនេះនឹងប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិរបស់សិង្ហបុរី ហើយគេជឿជាក់ថា នឹងមានអ្នកគាំទ្រច្រើនកុះករដែលមូលហេតុមួយផ្នែកធំ គឺដោយសារតែវត្តមានរបស់ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល Cristiano Ronaldo នេះឯង ។ អ្នកគាំទ្របានឃើញរូបគេតែមួយភ្លែតប៉ុណ្ណោះនៅថ្ងៃម្សិលមិញនេះ ប៉ុន្តែពួកគេនឹងបានឃើញ Ronaldo បានប្រកួតដើម្បីក្រុមរបស់គេនៅពេលដែលការ ការប្រកួត ICC ចាប់ផ្តើម ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី