AT Madrid វ៉ៃផ្ដួល Juventus បញ្ចប់ការចុះកុងត្រាលើ Ronaldo ទី២ ក្នុងតម្លៃបំបែកកំណត់ត្រា

11440
  • ក្លិប Atletico Madrid បានប្រកាសនាំយកកីឡាករពីក្លឹប Benfica ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹបចំនួន ១២៦ លានអឺរ៉ូ (ស្មើនឹង ១១៣ លានផោន / ១៤២ លានដុល្លារ ) ដោយបានចុះកុងត្រាលើកីឡាករវ័យក្មេង Joao Felix  នេះបើតាមការចុះផ្សាយរបស់វិបសាយ Goal ។

    ក្លឹបមេឃខៀវ Manchester City បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិព័ទុយហ្គាល់វ័យ ១៩ ឆ្នាំរូបនេះដើម្បីយកមកជំនួសខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ កីឡាករ Leroy Sane ដែលគ្រោងចាកចេញផ្ទេរទៅកាន់ទឹកដីកំណើត Bayern Munich ខណៈក្លឹបយក្សជាច្រើនដូចជា Juventus, Barcelona, Manchester United និង Real Madrid សុទ្ធសឹងតែចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ។ ប៉ុន្តែបើតាមរបាយការណ៍បានឱ្យដឹងថា Atletico Madrid បានចាប់ផ្ដើមពិភាក្សាលើការផ្ទេរនេះតាំងពីថ្ងៃទី ១ ខែមិថុនា មកម្លេះដោយលោក Miguel Ángel Gil Marín ដែលជា CEO របស់ក្លិប Atletico Madrid បានជួបជាមួយលោក Luis Filipe Vieira ដែលជាប្រធានក្លិប Benfica កាលពីជំនួបវគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ។ បន្ទាប់មកលោក Marin ក៏បានជួបជាមួយ Joao Felix ដោយផ្ទាល់ ហើយ Atletico ក៏ត្រូវបានលោក Jorge Mendes ជួយបញ្ចុះបញ្ចូលកីឡាករវ័យ ១៩ ឆ្នាំរូបនេះផងដែរ ។

    លោក Diego Simeone ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Joao Felix ដើម្បីឱ្យមកចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះ ដែលលោកបានទាក់ទងទៅកាន់ខ្សែប្រយុទ្ធរូបនេះដោយផ្ទាល់ ជាមួយនឹងការផ្ទេរក្នុងតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី