Galaxy S10+ ជាស្មាតហ្វូនលក់ដាច់បំផុតរបស់ Samsung គិតត្រឹម ៦ ខែដំបូង ឆ្នាំ ២០១៩ នេះ

9627
  • បើយោងតាមរបាយការណ៍ចុងក្រោយបង្អស់ចេញពី Counterpoint Research បានបង្ហាញឱ្យឃើញថា សេរ៊ី Galaxy S10 ឆ្នាំ ២០១៩ មានតួលេខនាំចេញខ្ពស់ជាងជំនាន់ S9 កាលពីឆ្នាំទៅ ពោលគឺមានភាពខុសគ្នាប្រមាណ ១២ ភាគរយ ។

    សរុបរួមនៃត្រកូល Galaxy S10 នាំចេញលើទីផ្សារសកលអំឡុងត្រីមាសទី ២ ខែមិនា – ឧសភា មានខ្ទង់ ១៦ លានគ្រឿង ក្នុងនោះ Galaxy S10+ ជាម៉ូឌែលពេញនិយមជាងគេក្តោបក្តាប់ទីផ្សារបាន ៤២ ភាគរយ តាមពីក្រោយដោយទូរស័ព្ទ Galaxy S10 មាន ៣២ ភាគរយ និង Galaxy S10e មាន ២២ ភាគរយ ។

    តួលេខនេះប្រភពពុំបានរាប់បញ្ចូលនូវជំនាន់ Galaxy S10 5G នោះឡើយ ដោយកន្លងទៅកាលពីខែមេសា ក្នុងទីផ្សារកូរ៉េខាងត្បូង ធ្លាប់មានប្រកាសថា S10 5G ទទួលបានការបញ្ជាទិញច្រើនជាង ១ លានគ្រឿងឯណោះ ។ ជោគជ័យលើត្រកូល S បានស៊េរីឆ្នាំ ២០១៩ ក៏ជាកត្តាជួយបង្កើនចំណែកទីផ្សាររួមរបស់ Samsung បានកើនដល់ ២៥ ភាគរយ ជាតួលេខកើនឡើងប្រមាណ ៣ ភាគរយ បន្ថែមធៀបនឹងឆ្នាំចាស់ ៕

    ដោយ៖​បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី