
ភាពស្និទ្ធស្នាលបង្កើតនូវទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ហើយភាពជិតដិតនេះទៀតសោតក៏បានជំរុញឱ្យអារម្មណ៍ល្អៗកើតមានឡើង ។ តួយ៉ាងតារាថៃ Bue Nalinthip និង កំលោះសង្ហាវ័យក្មេង Pon Nawasch ទើបតែសម្ដែងរឿងជាមួយគ្នាម្ដងមួយរឿងប៉ុណ្ណោះ ប៉ុន្ដែទំនាក់ទំនងរវាងពួកគេទាំងពីរប្រៀបដូចជាស្គាល់គ្នារាប់ឆ្នាំមកហើយអ៊ីចឹង ។
ដោយសារតែពេលសម្ដែងជាមួយគ្នា ក្នុងសាច់រឿងតម្រូវឱ្យមានឈុតឆាកស្នេហាជាច្រើនស្រាប់តែថ្មីៗនេះតារាប្រុសថៃវ័យក្មេង ២៣ ឆ្នាំ Pon Nawasch បានសារភាពនៅចំពោះមុខទស្សនិកជនថា តារាស្រី Bue Nalinthip ជាមនុស្សស្រីដែលគួរឱ្យស្រឡាញ់ខ្លាំងណាស់ មិនតែប៉ុណ្ណោះនាងថែមទាំងជាប្រភេទមនុស្សស្រីដែលលោកចូលចិត្តទៀតផង ។ លើសពីនេះ Pon កាន់តែសប្បាយចិត្តខ្លាំង ខណៈមាន Fan ជាច្រើនបានជំរុញឱ្យពួកគេទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដ ។
ជាក់ស្ដែងណាស់ Pon មានអាយុក្មេងជាងតារាស្រី Bue Nalinthip ដល់ទៅ ៥ ឆ្នាំឯណោះ ប៉ុន្ដែមើលទៅកំលោះសង្ហា Pon ហាក់ដូចជាជាប់ចិត្តរៀមច្បងស្រី រូបនេះខ្លាំងសម្បើមណាស់ ។ ដ្បិតតែបែបនេះតារាប្រុសខាងលើនៅមិនទាន់ប្រកាសតាមស្រឡាញ់ Bue Nalinthip មកធ្វើជាសង្សារនៅឡើយទេ ៕
ដោយ៖ នីតា