កីឡាករវ័យក្មេង Justin Kluivert មានក្ដីសុបិន្តចង់លេងឱ្យ Barcelona ដូចឪពុក

5853
  • Justin Kluivert កីឡាករ​វ័យក្មេង​ដ៏​ឆ្នើម​របស់ Ajax Amsterdam បាន​បង្ហាញ​ពី​ក្តី​សុបិន​របស់គាត់ ដែល​ចង់​ដើរ​តាម​គន្លង​ឪពុក​របស់​គាត់​នៅ​ថ្ងៃ​ណា​មួយ តាម​រយៈការ​លេង​ឲ្យ Barcelona ។

    Image result for Justin Kluivert

    ឪពុក​របស់គាត់​ដែល​មាន​ឈ្មោះ​ថា Patrick បាន​ចំណាយ​រយៈពេល ៦ ឆ្នាំ​នៅ​ទឹកដី Camp Nou ហើយ​កីឡាករ​វ័យ ១៨ ឆ្នាំ​ដែល​ត្រូវបាន​គេ​រាយការណ៍​មក​ថា​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី Manchester United បាន​បង្ហើប​អំពី​សេចក្តី​ស្រឡាញ់​របស់​គាត់​ចំពោះ Barcelona ។ ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន ៩ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៣៨ លើក​នៅក្រប​ខណ្ឌ Eredivisie សម្រាប់ Ajax តាម​រយៈ​ការចាប់​ផ្តើម​ចូល​លេង​ជាដំបូង​នៅខែ​មករា ឆ្នាំ ២០១៧។

    Image result for Justin Kluivert

    ថ្មីៗនេះ គាត់​ក៏​បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​ជម្រើស​ជាតិ​របស់​ហូឡង់​ផង​ដែរ ដែល​បានប្តូរចូល​លេង​ក្នុង​តង់​ទី​ពីរ នៅពេល​ដែល​យក​ឈ្នះ​លើ​ព័រទុយហ្គាល់​ក្នុង​លទ្ធផល ៣-០។ Kluivert បាន​សម្តែង​ការ​យល់​ឃើញ​ខ្លះ បន្ទាប់ពី​ឈ្នះ​ពាន​រង្វាន់ NxGn ឆ្នាំ ២០១៨ ដោយបាន​ផ្តួល​កីឡាករ​ជ័យ​លាភី​ឆ្នាំ​មុន Gianluigi Donnarumma របស់ AC Milan ដើម្បី​ទទួលបាន​រង្វាន់​សម្រាប់​យុវជន​ដែល​មាន​ទេពកោសល្យ​ខ្ពស់​បំផុត​នៅ​ក្នុង​ការប្រកួត​។

    Related image

    គាត់​បាន​ប្រាប់ Goal ថា៖ “ក្លឹប​ក្នុង​ក្តី​សុបិន​របស់​ខ្ញុំ​មែន​ទេ? គឺ Barcelona ។ វាគឺ​ជា​ក្លឹប​ក្នុង​ក្តីសុបិន​របស់​ខ្ញុំ ។ ដើម្បី​ដើរតាម​គន្លង​របស់​ឪពុក​ខ្ញុំ​ឬ? បាទ ពិត​ណាស់។ វាគឺ​ជា​ក្លឹប​ក្នុង​ក្តី​សុបិន្ត​របស់​ខ្ញុំ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ប្រសិន​បើ​ខ្ញុំ​ត្រូវទៅ​លេង​នៅក្លឹប​ផ្សេង ប៉ុន្តែ Barcelona នៅតែ​ជា​ក្លឹប​ក្នុង​ក្តីសុបិន​របស់​ខ្ញុំ​ជា​និច្ច​” ៕

    ដោយ៖ Dara Hunii 

    ប្រភព :
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី