តួរឯកស្រីរឿង “ទេពឥន្ទ្រីបក្សីស្នេហ៍” នៅតែក្មេងស្រស់ស្អាតខ្លាំងដាច់គេ ទោះមានវ័យលើស ៣០ ក៏ដោយ

38672
  • មហាជនជាច្រើនដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គមធំបំផុតមួយរបស់ចិន Weibo បានផ្ទុះឡើងយ៉ាងក្តៅគគុកទៅលើប្រធានបទដែលមានចំណងជើងថា “Liu Yifei’s Back” ដោយបាននាំគ្នាចាប់អារម្មណ៍ទៅលើសម្រស់ពីក្រោយខ្នងរបស់តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាពកញ្ញា Lui Yifei ។

    ជាការពិតណាស់មានប្រិយមិត្តគាំទ្រជាច្រើនបាននាំចែកចាយនូវរូបថតបញ្ចេញសាច់ខ្នងរបស់តារាសម្តែងស្រីវ័យ ៣១ ឆ្នាំរូបនេះ និង បាននាំគ្នានិយាយកោតសរសើរពីសម្រស់ដ៏ស្អាតជាមួយនឹងសាច់សខ្ចីល្វក់របស់នាងថែមទៀតផង ។ ជាពិសេសគឺនៅពេលដែលនាងបានស្លៀកនូវឈុតស្រមោលសពណ៌ផ្ទៃមេឃវាលខ្នងត្រឹមចង្កេះតែម្តង ដែលបានបញ្ចេញនូវសាច់យ៉ាងសខ្ចីដូចសំឡីគួរឱ្យចង់បេតីតែម្តង ។ គួរឱ្យដឹងផងដែរថា បើទោះបីជាបច្ចុប្បន្ននេះ Liu Yifei បានវ័យ ៣១ ឆ្នាំទៅហើយក្តី ប៉ុន្តែនិយាយពីសម្រស់នាងវិញ គឺមិនបានជ្រេរទៅតាមវ័យសូម្បីតែបន្តិចពោល គឺមានតែកាន់តែស្រស់ស្អាតឡើងៗទ្វេដង និង កាន់តែមានមន្តស្នេហ៍ផងដែរ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី