ភ្នាក់ងារ ៖ Barcelona នឹងមិនលក់ Coutinho ឡើយ មិនថាមានកីឡាកររូបណាមកដល់ក៏ដោយ

9778
  • ភ្នាក់ងាររបស់កីឡាករ Philippe Coutinho គឺលោក Kia Joorabchian បាននិយាយថា ខ្សែបម្រើរបស់ក្លឹប FC Barcelona នឹងបន្តនៅជាមួយក្រុមម្ចាស់ជើងឯកអេស្ប៉ាញ ស្របពេលមានសេចក្តីរាយការណ៍ទាក់ទងនឹងរូបគេគ្រោងចាកចេញពីក្លឹបនៅតំបន់ Catalan មួយនេះ ។

    Philippe Coutinho ដែលផ្លាស់មកលេងឱ្យក្លឹបអ្នកបុណ្យ Barcelona ពីក្លឹបហងក្រហម Liverpool កាលពីខែមករា ឆ្នាំ ២០១៨ កំពុងមានពត៌មានជាច្រើនបានចុះផ្សាយថា រូបគេនឹងត្រូវចាកចេញពីទឹកដី Camp Nou នារដូវក្ដៅនេះ ។ ចាប់តាំងពីចូលរួមជាមួយ Barca មក ខ្សែបម្រើសញ្ចាតិប្រេស៊ីលរូបនេះ ហាក់ដូចជាមិនសូវទទួលឱកាសលេងជាជម្រើសដំបូងប៉ុន្មានទេ ក្រោមការដឹកនាំរបស់លោក Ernesto Valverde ។ ជាលទ្ធផលតារាកីឡាករវ័យ ២៧ ឆ្នាំរូបនេះកំពុងត្រូវបានគេផ្សាភ្ជាប់ខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain នារដូវកាលថ្មីខាងមុខនេះ ។

    Coutinho បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយបញ្ជាក់ថា ខ្លួនអាចនឹងចាកចេញពីក្លឹប Barcelona ខណៈពេលដែលកីឡាកររូបនេះកំពុងជួយឱ្យប្រេស៊ីល ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America ។ ខណៈភ្នាក់ងាររបស់គាត់បាននិយាយថា ក្លឹប Barcelona បានសំរេចចិត្តរក្សាខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះឱ្យបន្តលេងនៅក្របខ័ណ្ឌ La Liga ។

    លោក Joorabchian បាននិយាយប្រាប់ RMC Sport ថា៖ ” ខ្ញុំបាននិយាយពីរបីថ្ងៃមកហើយជាមួយ Pep Segura នៅឯក្លឹប Barcelona ។ គាត់បានប្រាប់ខ្ញុំថា ក្លិបមិនចង់លក់ Coutinho នៅរដូវក្តៅនេះទេ មិនថាមានអ្វីកើតនោះឡើយ ហើយបន្ទាប់មកយើងមិនមានទំនាក់ទំនងជាមួយ PSG ឡើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី