ក្រុមវិទ្យាល័យ ចាក់អង្រែ បន្តឈរបាតតារាង ក្នុងសប្តាហ៍ទី៤ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១

16287
  • ក្រុមវិទ្យាល័យ ចាក់អង្រែ បន្តឈរបាតតារាង ក្រោយចាញ់ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៥ ទល់ ០ នៅទីលានច្បារអំពៅ ខណៈ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី យកឈ្នះ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ៣ ទល់ ១ នៅទីលានវិទ្យាល័យបឹងត្របែក ក្នុងសប្តាហ៍ទី ៤ នៃការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ លើកទី ១ ឆ្នាំ ២០១៩ ។

    ៥ គ្រាប់របស់វិទ្យាល័យ ជា ស៊ីម សាមគ្គី រកបានដោយ កីឡាករ ប្រាក់ មុន្នីវីរៈ ២ គ្រាប់ ,លីម ចាន់សុវណ្ណបញ្ញា ២ គ្រាប់ និងកីឡាករ ឃុន លីម៉ែនប៉ែន ១ គ្រាប់ លទ្ធផលនេះបានធ្វើឱ្យក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ឡើងឈរលេខ ២ បណ្តោះអាសន្ន ដោយ ៤ ប្រកួត ឈ្នះ ២ ស្មើរ ១ ចាញ់ ១ មាន ៧ ពិន្ទុ ចំណែកឯវិទ្យាល័យ ចាក់អង្រែ ៤ ប្រកួតចាញ់ទាំង ៤ សូន្យពិន្ទុ ។ រីឯ ១ ប្រកួតទៀត ក្រុមវិទ្យាល័យ ហ៊ុន សែនភ្នំពេញថ្មី ឡើងទៅឈរលេខ ៣ ដោយមាន ៧ ពិន្ទុ ក្រោយយកឈ្នះ វិទ្យាល័យ ព្រស៊ីសុវត្តិ ៣ ទល់ ១ ។

    សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃស្អែកមាន ២ ប្រកួត ក្រុមវិទ្យាល័យ ឥន្ទ្រទេវី ត្រូវប៉ះ សាលា វេស្ទឡាញន៍ នៅទីលានវិទ្យាល័យបឹងត្របែក រីឯ ១ ប្រកួតទៀត ឯក្រុមកំពូលតារាងវិទ្យាល័យ ឬ ស្សីកែវ ប៉ះ វិទ្យាល័យច្បារអំពៅ នៅទីលានវិទ្យាល័យច្បារអំពៅ ចាប់ពីម៉ោង ១៥:៣០ នាទីដូចគ្នា។ ដោយទទួលបានការជួយឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និង ក្រុមហ៊ុន ភេសជ្ជៈ POCARISWEAT ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី