ចានតេឡេស្កូប យក្សចិនរកឃើញផ្កាយណឺត្រុងរហូតដល់ទៅ ៨៤ ក្រោយប្រតិបត្តិការសាកល្បងកាលពី ៣ ឆ្នាំមុន

9301
  • ចានតេឡេស្កូប យក្សរបស់ចិន មានឈ្មោះកាត់ថា ហ្វាស់ បានប្រទះឃើញតារា ណឺត្រុង ថ្មីសរុបចំនួន ៨៤ ចាប់តាំងពីវាបានចាប់ផ្តើមប្រតិបត្តិការជាការសាកល្បងកាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅនេះ ។

    ការអង្កេតតារា ណឺត្រុង គឺជាកិច្ចការយ៉ាងសំខាន់មួយសម្រាប់ចានតេឡេស្កូប ហ្វាស់ ដែលអាចប្រើដើម្បីផ្ទៀងផ្ទាត់ពីវត្តមានរបស់រលកទំនាញ ក្រាវីថេសិនណល វ៉េវ និង ប្រហោងខ្មៅ ក៏ដូចជាជួយដោះស្រាយចម្ងល់ជាច្រើនផ្សេងទៀតទាក់ទងនឹងរូបវិទ្យា ។ តារា ណឺត្រុង ក៏ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជាប្រភពមួយនៃវត្តមានកាំរស្មីវិទ្យុសកម្ម ដែលពោរពេញដោយថាមពលក្នុងទីអវកាសហៅថា ហ្គាមម៉ា រ៉េ ផងដែរ ។

    សូមរំលឹកថា ចានតេឡេស្កូប ហ្វាស់ ដែលស្ថិតនៅខេត្ត គួយចូវ ភាគនិរតីប្រទេសចិន និង មានទំហំធំជាងគេបង្អស់លើលោកជាមួយមុខកាត់ ៥០០ ម៉ែត្រ ។ វាមិនមែនជាទីកន្លែងសម្រាប់តែក្រុមតារាវិទូ និង អ្នកវិទ្យសាស្ត្រចិននោះទេ ប៉ុន្តែចានតេឡេស្កូបនេះ គឺស្ថិតក្នុងកិច្ចសហការជាមួយស្ថាប័នតារាសាស្ត្រ និង វិទ្យាសាស្ត្រអន្តរជាតិជាច្រើន ដើម្បីសិក្សារួមគ្នាពីរបកគំហើញថ្មីៗនៅទីអវកាស ជាពិសេស គឺពាក់ព័ន្ធនឹងវិស័យតារាសាស្ត្រ ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី