ត្រាំ អនុញ្ញាតឱ្យក្រុមហ៊ុននានាលក់ផលិតផលបច្ចេកវិទ្យាទូទៅឱ្យក្រុមហ៊ុនចិន Huawei ឡើងវិញ

18729
  • រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមបើកចំហឲ្យក្រុមហ៊ុនអាមេរិកនានា ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ សម្រាប់ការលក់ផលិតផលបច្ចេកវិទ្យាទូទៅ ដែលមិនប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិទៅឲ្យក្រុមហ៊ុនចិន ហូវៃ (Huawei) ឡើងវិញ ។

    ការអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចរឿងនេះក្រោយជំនួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង នៅក្រៅពីកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ដែលវាជាផ្នែកមួយនៃកិច្ចពិភាក្សាពាក់ព័ន្ធនឹងការដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ។
    ស្របពេលជាមួយគ្នានេះដែរ បិតាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិន ហូវៃ លោក រិន ចេងហ្វ៊ៃ បានអះអាងថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការបន្ធូរបន្ថយបម្រាមពាណិជ្ជកម្ម ដែលត្រូវបានដាក់មកលើ ហូវៃ នឹងពុំមានឥទ្ធិពលអ្វីធំដុំឡើយ ខណៈក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមសម្របខ្លួន ទៅនឹងសម័យកាលថ្មី នៃឥរិយាបថចង់តែបង្កបញ្ហារបស់សហរដ្ឋអាមេរិក ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី