ផ្លូវការ៖ Ander Herrera បានចូលរួមជាមួយក្លឹប PSG ហើយ ដោយចុះកុងត្រារយះពេល ៥ ឆ្នាំ

8850
  • ក្លឹប Paris Saint-Germain បានប្រកាសជាផ្លូវការពីការចុះកុងត្រាជាមួយអតីតខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Ander Herrera ក្រោយពីរូបគេសម្រេចចាកចេញពីទឹកដីអង់គ្លេសកាលចុងរដូវកាលមុននេះ ។

    កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះ នឹងត្រូវពាក់អាវលេខ ២១ នៅក្នុងកីឡដ្ឋាន Le Parc des Princes ក្រោយពីក្រុមម្ចាស់ជើងឯកបារាំងបានប្រកាសជាផ្លូវការថា ខ្សែបម្រើ Ander Herrera នឹងលេងឱ្យក្រុមរបស់ខ្លួនចាប់ពីរដូវកាលក្រោយទៅ ដោយមានកុងត្រារយៈពេល ៥ ឆ្នាំ ។ Herrera បានចូលរួមជាមួយក្លឹបបារាំងមួយនេះដោយគ្មានតម្លៃខ្លួន ក្រោយពេលដែលកុងត្រារបស់គេផុតសុពលភាពនៅក្លឹបបិសាចក្រហម Manchester United នៅចុងរដូវកាលកន្លងទៅនេះ ។

    សូមរំលឹកផងដែរថា Ander Herrera បានផ្ទេរមកលេងឱ្យក្រុមបិសាចក្រហម Manchester United ពីក្លឹបអេស្ប៉ាញ Athletic Bilbao កាលពីឆ្នាំ ២០១៤ ហើយបានរួមរស់ជាមួយក្រុមបិសាចក្រហមរយៈពេល ៥ ឆ្នាំ ដោយបង្ហាញខ្លួនចំនួន ១៨៩ ប្រកួត ស៊ុតបញ្ចូលទីបានចំនួន ២០ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមស៊ុត ២៧ ដង ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី