Buffon បានអរគុណដល់ Juventus ចំពោះ “កាដូរដ៏អស្ចារ្យ” ដែលផ្ដល់ឱកាសដល់គេលេងជាមួយ Ronaldo

7999
  • Gianluigi Buffon បានថ្លែងអំណរគុណដល់ក្លឹប Juventus ដែលបានផ្តល់ឱ្យគាត់នូវ “កាដូដ៏អស្ចារ្យ” ដែលអាចលេងក្នុងក្រុមតែមួយជាមួយកំពូលកីឡាករ Cristiano Ronaldo បន្ទាប់ពីអ្នកចាំទីចាស់វស្សារូបនេះវិលត្រឡប់ទៅក្លឹបយក្សអ៊ីតាលីនេះវិញ ។

    Gianluigi Buffon បានចាកចេញពីក្លឹបសេះបង្កង់ Juventus កាលពីឆ្នាំមុន និងបានចំណាយពេលពេញមួយរដូវកាលនៅឯក្លឹប Paris Saint-Germain មុនពេលដែលគាត់សម្រេចចាកចេញពីក្របខ័ណ្ឌ Ligue 1 នាចុងបញ្ចប់រដូវកាល ២០១៨/២០១៩ ។ ក្រោយពីប្រកាសចាកចេញភ្លាមៗនោះ Buffon បានកើតចិត្តចង់ត្រឡប់ទៅលេងនៅទីក្រុង Turin វិញជាថ្មីម្តងទៀត ដែលជាទីកន្លែងរូបគេបានចំណាយពេលដ៏អស្ចារ្យបំផុតចំនួន ១៧ ឆ្នាំស្ទើរតែពេញមួយអាជីពរបស់គាត់ មុនពេលដែលអ្នកចាំទីដៃស្អិតរូបនេះចូលនិវត្តន៍ ។

    អ្នកចាំទីវ័យ ៤១ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាមួយរដូវកាល ដែលនឹងផុតកំណត់នៅឆ្នាំ ២០២០ ហើយគាត់មានការរំភើបយ៉ាងខ្លាំងអំពីឱកាសដើម្បីលេងជាមួយម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័កាល Cristiano Ronaldo ក្នុងនាមជាមិត្តរួមក្រុម ដែលកាលកន្លងមកខ្សែប្រយុទ្ធនេះហើយដែលតែងតែធ្វើឱ្យរូបគេស្រក់ទឹកភ្នែកនៅ Champions League ។

    Buffon បានប្រាប់ក្រុមអ្នកកាសែតនៅពេលសួរអំពីការលេងជាមួយអតីតតារាបាល់ទាត់របស់ក្លិប Real Madrid រូបនេះថា៖ ” វាពិតជាស្រស់ស្អាតណាស់ ។ នៅចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ ខ្ញុំអាចលេងជាមួយ Neymar និង Mbappe ហើយអរគុណដល់ Paris Saint-Germain ផងដែរ ហើយឥឡូវនេះវានឹងកើតឡើងជាថ្មីជាមួយ Cristiano Ronaldo ដោយសារតែ Juventus ។ ខ្ញុំគិតថា សម្រាប់កីឡាករ ជាមួយបទពិសោធ និង ប្រវត្តិរបស់ខ្ញុំ ដើម្បីអាចបញ្ចប់អាជីពក្នុងរបៀបបែបនេះ វាពិតគឺជាកាដូរដ៏អស្ចារ្យណាស់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី