R.Madrid ត្រៀមផ្ដល់ ៧០ លានផោនបូកបន្ថែម Bale និង Kroos ដើម្បីឆក់យក Pogba ពី Man Utd

12661
  • ក្លិបបិសាចក្រហម Manchester United នឹងមិនត្រឹមតែទទួលបានទឹកប្រាក់ចំនួន ៧០ លានផោនសម្រាប់ការផ្ទេរកីឡាករ Paul Pogba ទៅកាន់ក្លិប Real Madrid ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបន្ថែមកីឡាករ Gareth Bale និង Toni Kroos ផងដែរ ទៅលើការដោះដូរនោះ នេះបើតាមការចុះផ្សាយរបស់ Goal ។

    ខ្សែបម្រើកណ្តាលរបស់ក្រុមបិសាចក្រហម Manchester United និងជាសមាជិកក្រុមជម្រើសជាតិបារាំង Paul Pogba បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងមួយរយះចុងក្រោយនេះដោយបាននិយាយថា ពេលវេលារបស់គាត់នៅទឹកដី Old Trafford គឺដល់ពេលត្រូវចប់ហើយ បន្ទាប់ទទួលបានលទ្ធផលមិនល្អពីការវិលត្រឡប់មកកាន់ក្លឹប Manchester United ជាលើកទី២ ដោយបានផ្ទេរពីក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ៨៩ លានផោន កាលពីឆ្នាំ ២០១៦ ។

    ក្លឹបអធិរាជស Real Madrid ហាក់ដូចជាអស់សង្ឃឹមក្នុងការនាំយកកីឡាករសញ្ជាតិបារាំងវ័យ ២៦ ឆ្នាំរូបនេះទៅលេងនៅទឹកដី Santiago Bernabeu ដោយសារតម្លៃផ្ទេរដ៏ថ្លៃកប់ពពករបស់ខ្សែបម្រើរូបនេះ ប៉ុន្តែប្រសិនបើពួកគេមានឆន្ទៈ ផ្ដល់ប្រាក់មួយចំនួនធំ និងបូករួមកីឡាករសំខាន់ពីររូបដូចជា Gareth Bale និង Toni Kroos នោះពួកគេប្រហែលអាចឆក់ដណ្ដើមយក Pogba ចេញពីទឹកដីអង់គ្លេសបាន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី