AS Roma ដាក់គោលដៅនាំយក Higuain ក្រោយពី Juventus មិនឱ្យរួមក្រុមជាមួយ Ronaldo

9479
  • យោងតាមការសែតមួយរបស់អស៊ីតាលី Calcio Mercato បានឱ្យដឹងថា ក្លឹប AS Roma កំពុងចាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លឹប Juventus នារដូវក្ដៅនេះ ។

    ក្រុមជើងឯកលីគកំពូលអ៊ីតាលី ៣៥ សម័យកាល ក្លឹបសេះបង្កង់ Juventus កំពុងតែសង្ឃឹមថា នឹងអាចលក់ចេញអតីតសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះក្នុងអំឡុងពេលទីផ្សាដោះដូរកីឡាករនេះ ក្រោយពីក្លឹបយក្សមួយនេះបានសម្រេចចិត្តថា អតីតខ្សែប្រយុទ្ធក្លឹបអធិរាជស Real Madrid រូបនេះមិនសមនឹងលេងឱ្យក្លឹប Juventus នារដូវកាលថ្មី ២០១៩/២០២០ នេះ ។

    សូមរំលឹកផងដែរថា តារាជើងស៊ុត Gonzalo Higuain បានចំណាយពេលខ្ចីជើង មួយរដូវកាល ( រដូវកាល ២០១៨/២០១៩ ) ក្នុងក្លឹបចំនួន ២ ដោយជើងទីមួយលេងឱ្យក្លិប AC Milan និងជើងទី២ បានផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League លេងឱ្យក្លឹបតោខៀវ Chelsea ដោយស៊ុតបញ្ចូលទីសរុបចំនួន ១៥ គ្រាប់ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី