ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ខណៈ គី រីណា ក្លាយជា Top Scorer នៃពានជើងឯកវិទ្យាល័យ

12735
  • ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ក្រោយយកឈ្នះ វិទ្យាល័យច្បារអំពៅ ៣:១ ខណៈក្រុម វិទ្យាល័យឥន្រ្តទេវី ៥:០ សាលារៀនវេស្ទឡាញន៍ ខណៈកីឡាករ គី រីណា របស់វិទ្យាល័យ ឥន្រ្ទទេវី ក្លាយជា Top Scorer ក្រោយរកបាន ២ គ្រាប់បន្ថែម ក្នុងសប្តាហ៍ទី៤ នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ ២០១៩ ។

    ឆ្លងកាត់ ៤ ប្រកួត ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ដោយ ៤ ប្រកួតឈ្នះ ៤ ប្រកួតមាន ១២ ពិន្ទុ , លេខ២ វិទ្យាល័យ ឥន្រ្ទទេវី ៣ ប្រកួត ឈ្នះ ២ ស្មើរ ១ មាន ៧ ពិន្ទុ , លេខ៣ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយ ៤ ប្រកួត ឈ្នះ ២ ស្មើរ ១ ចាញ់ ១ មាន ៧ ពិន្ទុ ចំនែកឯវិទ្យាល័យ ចាក់អង្រែ ៤ ប្រកួតចាញ់ទាំង ៤ សូន្យពិន្ទុ នៅបាតតារាង ។

    គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និង រីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។

    សូមបញ្ជាក់ថា ក្រុមជើងឯក វិទ្យាល័យ នឹងទទួលបានប្រាក់រង្វាន់ ៦០ លានរៀល ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៤០ លានរៀល និង ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ ២០ លានរៀល ។ ការប្រកួតខាងលើទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និង ក្រុមហ៊ុនភេសជ្ជៈ POCARISWEAT និង មានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ផងដែរ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី