ឧបករណ៍ខួងដីដែល NASA បំពាក់នៅលើយានអវកាស InSight កំពុងគាំងលែងដំណើរការលើភពអង្គារ

30652
  • អង្គការ NASA បាននឹងកំពុងបន្តស្វែងរកដំណោះស្រាយ សម្រាប់ឧបករណ៍ខួងដីរបស់យានរុករក InSight ដែលកំពុងស្ថិតនៅលើភពអង្គារ (Mars) ខណៈឧបករណ៍ឈ្មោះថា «Mole» នោះ បានជួបបញ្ហាលែងអាចដំណើរការ ។

    ឧបករណ៍នេះ ត្រូវបានទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ចេញពីយាន InSight ដើម្បីដាក់ឲ្យខួងដីភពអង្គារ ក្រោមគោលដៅសិក្សាស្វែងយល់ពីសណ្ឋានដីផ្នែកខាងក្រោមរបស់ភពអង្គារ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅ ប៉ុន្តែមិនបានប៉ុន្មានផង វាក៏បានជាប់គាំង គឺរុលចុះក្រោមទៀតលែងរួច ។

    សូមបញ្ជាក់ផងដែរថា ឧបករណ៍ខួងដីនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីឲ្យអាចខួងចូលដីបានយ៉ាងជ្រៅ ប៉ុន្តែបើតាមអង្គការ NASA នោះ វាបានខួងចុះទៅក្រោមដីភពអង្គារមិនជ្រៅជាង ៣០ សង់ទីម៉ែត្រឡើយ ហើយ NASA ក៏កំពុងសង្ស័យថា អាចមកពីសារធាតុដីរបស់ភពអង្គារ ឬ អាចមកពីមានដុំថ្មធំមួយនៅក្រោមនោះ ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី