Atletico Madrid ប្រតិកម្មខ្លាំងៗ រឿង Griezmann លួចចរចាស្ងាត់ៗជាមួយក្លឹប Barcelona

11144
  • ក្លឹប Atletico Madrid បានធ្វើការវាយប្រហារទៅលើក្លឹប FC Barcelona និងកីឡាកររបស់ខ្លួនគឺកីឡាករ Antoine Griezmann ដោយបានអះអាងថា ពួកគេបានលួចចរចាស្ងាត់ៗពីការផ្ទេរមួយនេះតាំងពីខែកុម្ភៈ មកម្ល៉េះ ។

    ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Griezmann មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរមកទឹកដី Camp Nou ជាយូរមកហើយពោលគឺចាប់តាំងពីពេលដែលគេបានប្រកាសថា នឹងចាកចេញពីក្លឹប Atletico មកម្ល៉េះ ។ យ៉ាងណាមិញគេមានជាប់កុងត្រាជាមួយក្លឹប Atletico បានរហូតដល់ឆ្នាំ ២០២៣ ហើយរាល់ការជជែកពិភាក្សាអំពីការផ្ទេរណាមួយចាំបាច់ត្រូវមានការយល់ព្រមពីក្លឹបរបស់គេបច្ចុប្បន្នជាមុនសិន ។ ក្លឹប Atletico បានលើកឡើងថា ពួកគេជំទាស់ដាច់ខាតចំពោះទង្វើរបស់បុគ្គលដែលមានពាក់ព័ន្ធក្នុងរឿងនេះ ហើយបានអះអាងថា ការចរចារវាងក្រុម Barcelona និង Griezmann បានកើតឡើងនៅក្នុងដំណាក់កាលដ៏សំខាន់នៃរដូវកាលប្រកួត និង ល្មើសចំពោះច្បាប់ដោះដូរកីឡាករ ។

    Griezmann ដែលមានវ័យ ២៨ ឆ្នាំអាចប្ដូរក្លឹបបានក្នុងតម្លៃផ្ទេរ ១២០ លានអឺរ៉ូជាតម្លៃផ្ដាច់កុងត្រារបស់គេនៅក្នុងអំឡុងពេលដោះដូរកីឡាករនេះ ហើយ Barcelona អាចនឹងបំពេញលក្ខខណ្ឌមួយនេះ ។ យ៉ាងណាមិញនៅក្នុងការអះអាងមួយផ្សេងទៀតកាលពីថ្ងៃសុក្រក្លឹប Atletico បានបានលើកឡើងថា ក្លឹប Barcelona បានស្នើសុំពន្យារពេលបង់ថ្លៃផ្ទេរជាសំណើរមួយដែលត្រូវបានក្លឹប Atletico បដិសេធ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី