Frenkie de Jong ៖ ខ្ញុំចង់ឃើញ De Ligt មកលេងនៅ Barcelona ជាមួយខ្ញុំ ប៉ុន្តែគាត់មិនចង់

11477
  • Frenkie de Jong បាននិយាយថា គាត់ចង់ឃើញអតីតមិត្តរួមក្រុមរបស់គាត់នៅក្លឹប AFC Ajax និងជាសមាជិកក្រុមជម្រើសជាតិហូឡង់ កីឡាករ Matthijs de Ligt ចូលរួមជាមួយគាត់នៅទឹកដី Camp Nou ប៉ុន្តែគាត់មិនអាចបញ្ចុះបញ្ចូលឱ្យខ្សែការពារវ័យក្មេងរូបនេះឱ្យចូលរួមជាមួយគាត់បានទេ ។

    ប្រធានក្រុមរបស់ក្លឹប Ajax ខ្សែការពារវ័យ ១៩ ឆ្នាំ Matthijs de Ligt បានក្លាយជាប្រធានបទនៃការផ្ទេរយ៉ាងខ្លាំងចាប់តាំងពីកីឡាកររូបនេះជួយឱ្យក្រុមម្ចាស់ជើងឯកហូឡង់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែត្រូវបានក្លឹប Tottenham Hotspur រារាំងពួកគេមិនឱ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ ។

    Barcelona បានឈានមុខគេក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ១៩ ឆ្នាំរូបនេះនៅរដូវក្តៅនេះ ប៉ុន្តែនាពេលថ្មីៗនេះក្លឹប Juventus ត្រូវបានគេមើលឃើញថា បានចុះកុងត្រានាំយកខ្សែការពាររូបនេះបាត់ទៅហើយ បន្ទាប់ពីក្លឹបជើងឯកក្របខ័ណ្ឌ Serie A បានយល់ព្រមតម្លៃជាមួយនឹង Ajax ។

    ខណះខ្សែបម្រើវ័យក្មេង De Jong ដែលត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃសុក្រ ក្នុងនាមជាកីឡាកររបស់ក្លឹប Barcelona ដែលបានយល់ព្រមចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនេះតាំងពី ៦ ខែមុន បាននិយាយថា៖ ” ខ្ញុំចង់ឃើញគាត់ (De Ligt) នៅទីនេះ ( Barcelona ) ប៉ុន្តែខ្ញុំមិនអាចសម្រេចចិត្តឡើយ ។ គាត់ត្រូវធ្វើការសម្រេចចិត្តនោះជាមួយគ្រួសាររបស់គាត់ ។ នៅពេលខ្ញុំបានឃើញ Barca ចង់ឱ្យខ្ញុំលេងនៅទីនេះ ការសម្រេចចិត្តនេះពិតជាងាយស្រួលណាស់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី