Casemiro ៖ Neymar គឺជាកីឡាករដ៏ល្អបំផុតរបស់ប្រេស៊ីល បើមានគាត់ប្រេស៊ីលនឹងឈ្នះ Copa America យ៉ាងងាយ

10071
  • Casemiro ជឿជាក់ថា ជម្រើសជាតិប្រេស៊ីលនឹងកាន់តែខ្លាំងជាងនេះប្រសិនបើមានវត្តមាន Neymar ខណៈដែលខ្សែបម្រើរូបនេះបានសរសើរពីគុណភាពនៃក្រុមជម្រើសជាតិរបស់ខ្លួនមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America នៅយប់ថ្ងៃអាទិត្យទល់នឹងជម្រើសជាតិប៉េរូ ។

    បើទោះបីជាគ្មានកីឡាករ Neymar ដែលកំពុងទទួលរងរបួសកជើងក៏ដោយ ក៏ប៉ុន្តែក្រុមរបស់លោក Tite ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងបានឈានដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America 2019 ។ ខណៈដែល Casemiro បានសរសើរពីគុណសម្បត្តិរបស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ ហើយក៏បានសរសើរពីគុណភាពរបស់ក្រុមជម្រើសជាតិប្រេស៊ីលរបបស់ខ្លួនផងដែរ ។

    ខ្សែបម្រើរបស់ក្លឹប Real Madrid រូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” គុណភាព Neymar យើងអាចនិយាយបានថា គាត់គឺជាកីឡាករប្រេស៊ីលដ៏ល្អបំផុត ។ ប្រសិនបើក្មេងនោះមិនអីទេ ខ្ញុំនឹងប្រាប់អ្នកថា វាមិនអាចទៅរួចទេដែលអាចបញ្ឈប់គាត់បាន ។ គាត់គឺជាកីឡាករដែលមានគុណភាពខ្ពស់ ដែលបានបង្ហាញរួចមកហើយសម្រាប់ទាំងអស់គ្នា និងបានបង្ហាញរួចមកហើយនៅក្នុងក្រុមប្រេស៊ីល ។ ប៉ុន្តែពិតណាស់យើងមានកីឡាករដ៏អស្ចារ្យជាច្រើនទៀត ។ យើងមានកីឡាករឆ្នើមៗជាច្រើនទៀត ” ។

    Casemiro បន្តទៀតថា៖ ” ប្រសិនបើ Neymar នៅទីនេះ វានឹងប្រសើរសម្រាប់យើង ហើយវានឹងជួយបន្ថែមទៀត ប៉ុន្តែគាត់មិនមានទេ ហើយយើងត្រូវតែយកឈ្នះនៅពេលគ្មានគាត់ ដើម្បីយកឈ្នះលើការលំបាកទាំងនេះ ។ យើងបានបង្កើតអត្តសញ្ញាណប្រកួត ប៉ុន្តែប្រសិនបើគាត់នៅទីនេះ វានឹងកាន់តែល្អប្រសើរ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី