ក្លឹបបឹងកេត បានប្រកាសឈ្មោះកីឡដ្ឋានថ្មីរបស់ខ្លួន ដោយមានឈ្មោះថា “CAMBODIA AIRWAYS STADIUM”

24094
  • ក្លិបបាល់ទាត់បឹងកេត បានប្រកាសឱ្យដឹងថា កីឡដ្ឋានថ្មីដែលទើបនឹងសាងសង់ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងប្រើប្រាស់ឈ្មោះផ្លូវការ គឺកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ដែលជាភាសាអង់គ្លេសថា “CAMBODIA AIRWAYS STADIUM” ។

    ដូចនេះក្លិបបាល់ទាត់បឹងកេត នឹងការប្រើប្រាស់ឈ្មោះនេះចាប់ពីពេលប្រកាសដំណឹងនេះតទៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដោយអ្នកស្រីប្រធានក្លិប ពុធ ធីតា នៅក្នុងកម្មវិធីប្រកាសទូតសុឆន្ទៈរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ឆ្នាំ ២០១៩ ។

    សូមបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់បឹងកេត បានសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន កាលពីចុងឆ្នាំ ២០១៨ ខណះបច្ចុប្បន្នកីឡដ្ឋាននេះឋិតជិតបញ្ចប់ការសាងសង់ជាផ្លូវការហើយ នឹងត្រៀមដាក់ឱ្យប្រើប្រាស់នៅជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នារដូវកាល ២០១៩ នេះ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី