Zlatan ស៊ុត ២ គ្រាប់ក្នុងថ្ងៃបើកឆាករបស់ខ្លួននាំឱ្យ LA Galaxy ឈ្នះ Los Angeles ៤-៣

18211
  • Zlatan Ibrahimovic មានជំនាញ​ពិសេស​ក្នុង​ការ​បង្កើត​ផលវិជ្ជមានចំពោះក្រុមថ្មី ជាក់ស្តែងកីឡាកររូប​នេះ​តែង​រកគ្រាប់បាល់​បាន​ពេលចាប់ផ្តើមលេងឲ្យ Manchester United, Paris St-Germain, Barcelona, Inter Milan, Juventus និង Malmo នៅថ្ងៃដំបូងរបស់ខ្លួន ។

    Image result for zlatan ibrahimovic at la galaxy

    អញ្ចឹង​ហើយ​នៅ​ពេល​ដែល​កីឡាករ​វ័យ ៣៦ឆ្នាំ​រូប​នេះ​ចូល​ក្នុង​ទីលាន​នៅ​ពេល​សល់​ ១៩នាទី​ចប់​ការ​ប្រ​កួត​ អ្នក​ប្រាកដ​ជា​ដឹង​ច្បាស់​ថាវាជា​រឿង​ចម្លែក​នឹង​កើតឡើងខណៈពេលដែល LA Galaxy កំពុង​តាម​ពីក្រោយ​ Los Angeles ១-៣។ បន្ទាប់ពី LA Galaxy តាម​ពីក្រោយ​បាន ៣-២ ហើយ Zlatan បាន​រកគ្រាប់​បាល់​ទីមួយ​របស់គាត់​ ដោយ​ការ​ទាត់​បាល់លើអាកាសត្រឹមពា់កណ្តាលពីចម្ងាយប្រមាណ ៣២ម៉ែត្រ ពីទី។

    Image result for zlatan ibrahimovic at la galaxy

    ហើយ​អ្វី​ដែល​អ្នកឃើញ​ជាប្រចាំ​គឺ​របៀបអបអររបស់ Zlatan ដោយ​មាន​ការដោះអាវ រួចស្រែករោទិ៍​ដូច​សត្វ​តោ​នៅ​ចំពោះ​មុខ​ទស្សនិជ​ន​ថ្មីរបស់គាត់។ ក្រោយ​មកទៀត​ក្នុងម៉ោង​ប្រិផិតប្រផើយ​ Zlatan អាច​រក​បាន​មួយគ្រាប់ទៀតជួយឲ្យ LA Galaxy នាំមុខ​វិញ​ ៤-៣ ដែល​ក្រុមខ្លួន​តាម​ពីក្រោយគេតាំងពី ៣-០ ត្រឹមដើមតង់ទីពីរ។

    Los Angeles Galaxy's Zlatan Ibrahimovic, center, of Sweden, and teammates celebrate a goal by Ibrahimovic during the second half of an MLS soccer match against the Los Angeles FC Saturday, March 31, 2018, in Carson, Calif. The Galaxy won 4-3. (AP Photo/Jae C. Hong)

    Z​latan និយាយថា៖ “ខ្ញុំ​បាន​ឮអ្នកគាំទ្រ​ស្រែកថា យើងចង់បាន Zlatan យើងចង់បាន Zlatan ។ ពួកគេ​ជំរុញទឹកចិត្តខ្ញុំខ្លាំង ដូច្នេះ​ខ្ញុំ​ក៏តបស្នង​ពួកគេវិញដែរ ។ ក្នុង​ប្រវត្តិ​បាល់​ទាត់​របស់ខ្ញុំ នៅពេល​ដែល​ខ្ញុំ​ចូល​លេង​ឲ្យ​ក្រុម​ថ្មី ខ្ញុំ​តែង​តែ​រក​គ្រាប់​បាល់​បាន​ក្នុង​ប្រកួត​ដំបូង ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​ខក​ចិត្ត​ក្នុង​ឱកាស​ជួប​គ្នា​ដំបូង​នោះ​ទេ” ៕

    ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី