Everton ចង់សង្គ្រោះ Malcom ពី Barcelona ក្រោយពីមិនសូវបានលេងកាលពីរដូវកាលមុន

14474
  • ក្លឹបខ្លាំងអង់គ្លេស Everton បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Malcom បន្ទាប់ពីកីឡាកររូបនេះគ្មានឱកាសលេងនៅក្នុងក្លឹប Barcelona កាលពីរដូវក្តៅមុន នេះបើតាមការចុះផ្សាយរបស់វិបសាយ Goal ។

    ក្រុមជើងឯកលីគកំពូលអេស្ប៉ាញ FC Barcelona បានឈ្នះការដេញថ្លៃសម្រាប់ការចុះកុងត្រាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Malcom កាលពីឆ្នាំ ២០១៨ ដោយទិញពីក្លឹប Bordeaux ក្នុងតម្លៃខ្លួន ៤១ លានអឺរ៉ូ ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំរូបនេះ មិនសូវទទួលបានឱកាសលេងប៉ុន្មាននោះទេកាលពីរដូវកាលមុននៅទឹកដី Camp Nou ហើយត្រូវបានប្រភពពត៌មានជាច្រើនបានព្យាករណ៍ថា អាចនឹងត្រូវចាកចេញពីក្រុមអ្នកមានបុណ្យ Barca នារដូវក្ដៅនេះ ។

    ប៉ុន្តែបើតាមរបាយការណ៍បានឱ្យដឹងថា ក្រុមស្ករគ្រាប់ Everton គ្មានបំណងក្នុងការចំណាយទឹកប្រាក់ចំនួន ៣៦,៥ លានផោន (៤៦ លានដុល្លារអាមេរិក) ដែលក្លិប Barcelona បានទិញ Malcom កាលពីរដូវកាលមុន ហើយក្រុមអង់គ្លេសមួយនេះ ហ៊ានចំណាយលុយត្រឹមតែ ៣១,៥ លានផោនប៉ុណ្ណោះលើការផ្ទេរនេះ ។ ខណះក្រុមកាំភ្លើងធំ Arsenal ក៏មានបណ្ដាញពត៌មានជាច្រើនបានចុះផ្សាយថា ពួកគេក៏ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី