កូនប្រុសរបស់លោក Zidane ចេញពី R.Madrid ផ្ទេរទៅក្លឹបលំដាប់ទី២ អេស្ប៉ាញក្នុងលក្ខខ័ណ្ឌខ្ចីជើង

6075
  • អ្នកចាំទី Luca Zidane បានចាកចេញពីក្លឹបអធិរាជស Real Madrid ដោយផ្ទេរទៅចូលរួមជាមួយក្លឹប Real Racing Club of Santander នៅលីគលំដាប់ទី២ របស់អេស្ប៉ាញ សម្រាប់រដូវកាលថ្មី ២០១៩/២០២០ នេះបើតាមការចុះផ្សាយរបស់វិបសាយ Goal ។

    Luca Zidane ដែលត្រូវជាកូនប្រុសរបស់លោក Zinedine Zidane ដែលជាគ្រូបង្វឹករបស់ក្លឹប Real Madrid បានបង្ហាញខ្លួនត្រឹមតែចំនួន ២ ប្រកួតប៉ុណ្ណោះឱ្យក្លឹប Real Madrid លុតធំកាលពីរដូវកាលមុន ។ អ្នកចាំទីវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹប Racing Santander ដែលលេងនៅក្នុងក្របខ័ណ្ឌ La Liga 2 ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេលយូរ ខណៈដែលលោក Zidane ដែលត្រូវជាឪពុកចង់ឱ្យកូនប្រុសរបស់លោកបន្តការអភិវឌ្ឍរបស់គេនៅក្លឹបផ្សេង មុនពេលចូលរួមជាមួយ Real Madrid នាពេលអនាគត ។

    សូមបញ្ជាក់ផងដែរថា Real Madrid មានជម្រើសអ្នកចាំទីជាច្រើនសុទ្ធតែឆ្នើមៗ ដោយអ្នកចាំទីដៃទី១ គឺជាសមាជិកក្រុមជម្រើសជាតិប៊ែលហ្ស៊ិក Thibaut Courtois ខណៈដែល Keylor Navas ជាដៃទី២ ទើបធ្វើឱ្យកូនប្រុសរបស់លោក Zidane គ្មានកន្លែងត្រូវលេងនៅ Real Madrid នាពេលបច្ចុប្បន្ន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី