PSG ខ្សឹបប្រាប់ Barca ថា Neymar មានតម្លៃខ្លួនមិនក្រោម ២២២ លានអឺរ៉ូឡើយ បើហ៊ានក្រោមនឹងកុំស្រម៉ៃ

14400
  • Neymar នឹងចាកចេញពីក្លឹប Paris Saint-Germain ភ្លាម ប្រសិនបើក្លឹប Barcelona ហ៊ានផ្តល់ជូនទឹកប្រាក់ចំនួន ២២២ លានអឺរ៉ូ ដើម្បីនាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតអេស្ប៉ាញ Marca

    លើសពីនេះទៅទៀតការប៉ុនប៉ងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះអាចនឹងកាន់តែតឹងតែងនៅពេលដែលក្រុមម្ចាស់ជើងឯកបារាំង PSG បានរាយការណ៍ថា ចង់បានកីឡាករឆ្នើមរូបណាម្នាក់របស់ក្លឹប Barcelona ក្នុងកិច្ចព្រមព្រៀងនេះ ។ កាលពីដើមឡើយគេត្រូវបានគេបញ្ជាក់ថា ក្លឹប Barcelona អាចបន្ថែមជូនខ្សែប្រយុទ្ធឆ្នើមៗដូចជា Philippe Coutinho ឬ Ousmane Dembele ដើម្បីជាផ្នែកមួយក្នុងការនាំយក Neymar ត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ ។

    សូមបញ្ជាក់ផងដែរថា Neymar ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់ទៅកាន់ក្លឹប Barcelona វិញអស់រយៈពេលជិតមួយខែមកហើយ ។ ខណះសមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ត្រូវបានគេនិយាយថា កំពុងតែមិនសប្បាយចិត្តបន្តលេងនៅក្លឹប Paris Saint-Germain ក្រោយពីរួមរស់ជាមួយគ្នាចំនួន ២ រដូវកាលកន្លងមកនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី